ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្តាអង្គភាពផ្សេងៗ កំពុងតែសហការគ្នាយ៉ាងសស្រាក់សស្រាំ ធ្វើការពន្លត់អគ្គិភ័យឆាបឆេះរោងចក្រស្បែកជើង

45

ខេត្តកណ្តាល៖ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះមកដល់ពិនិត្យមើលដោយផ្ទាល់ទីតាំងអគ្គិភ័យឆាបឆេះរោងចក្រស្បែកជើងមួយកន្លែង នៅផ្លូវជាតិលេខ៤ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។

ឧត្តមសេនីយ៍ទោ ឈឿន សុខចិត្ត បានថ្លែងថា គិតត្រឹមវេលាម៉ោង២១:៤០នាទី សភាពការណ៍អគ្គិភ័យ នៅរោងចក្រ១កន្លែង ខាងក្រោយរោងចក្រស៊ីភី ស្ថិតនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កម្លាំងនគរបាលនិងរថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងមកពីបណ្តាអង្គភាពផ្សេងៗ កំពុងតែសហការគ្នាយ៉ាងសស្រាក់សស្រាំ ធ្វើការពន្លត់ ។ យើងអាចគ្រប់គ្រងកាន់តែប្រសើរឡើងហើយ ទន្ទឹមនោះកម្លាំងជំនាញពាក់ព័ន្ធកំពុងតែបន្តខិតខំពន្លត់ដើម្បីធ្វើយ៉ាងណាគ្រប់គ្រងឲ្យបាន១០០% ។

អត្ថបទដែលជាប់ទាក់ទង