ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការងារ អំពាវនាវដល់បងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន វ៉យ & ដាប់បលយូ ហ្គាមេន រក្សាភាពស្ងប់ស្ងាត់ និងទៅបើក ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ

34

 

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ សូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតទាំងអស់នៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) រក្សាភាពស្ងប់ស្ងាត់ និងអញ្ជើញទៅបើក ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗស្របតាមច្បាប់ស្តីពីការងារ នៅសាលាខណ្ឌដង្កោ ចាប់ពីម៉ោង ៨ព្រឹក ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។

ក្រសួងមានថវិកាគ្រប់គ្រាន់ពីនីតិវិធីលក់ឡៃឡុង សម្រាប់បើកផ្តល់ជូនបងប្អូនកម្មករនិយោជិតទាំងអស់។ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្តេជ្ញារក្សាការពារផលប្រយោជន៍ស្រប ច្បាប់របស់បងប្អូនកម្មករនិយោជិតទាំងអស់ មិនឱ្យបាត់បង់ឡើយ។
សូមបងប្អូនកម្មករនិយោជិតទាំងអស់រក្សាភាពស្ងប់ស្ងាត់ និងត្រៀមឯកសារ ដើម្បី ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅថ្ងៃខាងមុននេះ និងសូមកុំចូលរួមសកម្មភាពណាមួយដែល នាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ ឬផលប្រយោជន៍សាធារណៈ និងឯកជន ក៏ដូចជាប្រជាពលរដ្ឋទូទៅ៕

អត្ថបទដែលជាប់ទាក់ទង