ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដឹងការពិតហើយ ! ​មេក្រូ​ដែល​លើក​បញ្ឈរ​លើដំបូល​រោង​ទាំង​១៨​នោះ​ តាមពិតមិនមែនមង្គលការទេ គឺជា​ពិធី​អបអរ​ឡើង​គេហដ្ឋាន​ថ្មី​មេជាង​មេក្រូ លើ​រោង​ពិធី​ឱ្យ​​មានការ​ប្លែក​អារម្មណ៍

90

ខេត្តកំពត៖ តាមពិតមិនមែនមង្គលការទេ គឺឡើងផ្ទះជាង​ជួសជុល​មេក្រូ…នៅ​បណ្តាញ​សង្គម​និង​ប្រភព​ព័ត៌​មាន​នានា​ កាលពី​យប់​ថ្ងៃ​ទី​២១ មីនា រហូត​មក​ដល់​ថ្ងៃ​ទី​២២ មីនា មានការ​បង្ហោះ​ចែកចាយ​គ្នា​ពី​មួយ​ទៅ​មួយ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល ដោយសារ​តែ​គេ​ឃើញ​រោង​ពិធី​មួយ​មាន​បំពាក់​ដោយ​មេក្រូ​ជា​ច្រើន​គ្រឿង ដែល​មិន​ធ្លាប់​មាន​ទេ​នា​ពេល​កន្លង​មក បើ​មាន​ច្រើន​ណាស់​២​មេក្រូ​ប៉ុណ្ណោះ តែ​ករណី​បង្ក​ការ​ចាប់អារម្មណ៍​នេះ​មាន​ច្រើន​ និង​បាន​ក្លាយទៅជា​រឿង​ចម្លែក​មួយ ។ នេះបើតាមការលើកឡើងរបស់គណនីហ្វេសប៊ុកឈ្មោះ Reth Mony នៅថ្ងៃទី២២ខែមីនាឆ្នាំ២០២៤នេះ។

តាម​ពិត​ទៅ​នោះ​គឺ​រោង​ពិធី​ឡើងផ្ទះ​របស់​ជាង​ជួសជុល​មេក្រូ​ឈ្មោះ ណេ​ម ដែលឡើង​គេហដ្ឋាន​ថ្មី​នៅ​ភូមិ​ជ័រ​ដុំ ឃុំ​ក្រាំង​ស្បូវ ស្រុក​ឈូក ខេត្តកំពត ។
ពិធី​ឡើង​គេហដ្ឋាន​ថ្មី​នេះ​គឺ​នៅ​ថ្ងៃ​ចូល​រោង​សូត្រ​មន្ត​នា​រសៀល​ទី​២១ ខែមីនា ឆ្នាំ​២០២៤ ហើយ​ជប់លៀង​ធំ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៤​នេះ ។ មិន​អាច​ស្វែងរក​ការ​សម្ភាសន៍​ផ្ទាល់​ជាមួយ​ជាង​មេក្រូ​ម្ចាស់​ពិធី​រូប​នេះ​បាន​ទេ តែ​អ្នក​ភូមិ​ម្នាក់​មានផ្ទះ​ក្បែរ​គ្នា​បានឱ្យ​ដឹង​ថា ជាង​ជួសជុល​មេក្រូ​ធ្វើ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី ហើយ​គាត់​បាន​លើក​មេក្រូ​ចំនួន​១៨​ដាក់​បញ្ឈរ​លើ​រោង​ពិធី​ឱ្យ​​មានការ​ប្លែក​អារម្មណ៍ ព្រោះ​កម្មវិធី​កន្លង​មក​កម្រ​មាន​មេក្រូ​ច្រើន​បែប​នេះ​ណាស់ ។

​មេក្រូ​ដែល​លើក​បញ្ឈរ​លើដំបូល​រោង​ទាំង​១៨​នោះ​ មិន​មានការ​ចាក់​ភ្លេង​ឱ្យ​ឮ​ទាំង​អស់នោះ​ទេ ហើយ​ការ​ចាក់​បទ​ចម្រៀង ឬ​បទ​ភ្លេង​ច្រើន​និយម​ចាក់​ភ្លេង​ការ ទើប​មជ្ឈដ្ឋាន​ខ្លះ​ថា​ជា​រោងការ តែ​មិនមែន​នោះ​ទេ គឺជា​ពិធី​អបអរ​ឡើង​គេហដ្ឋាន​ថ្មី​មេជាង​មេក្រូ ។ គេ​បាន​គិត​ថា បើ​មេក្រូ​តែ​២​ចាក់​ម្តង​ៗ ថ្លង់​និយាយ​គ្នា​ស្តាប់​មិន​បានទៅ​ហើយ​ លាន់​ឮ​រំពង​ពេញ​ភូមិ​ទៅ​ហើយ​ ចុះ​ទម្រាំ​១៨មេក្រូ​ បែរ​ទៅ​គ្រប់​ទិស តើ​វា​ថ្លង់​កក្រើក​កម្រិត​ណា​ទៅ ? នេះ​គឺ​ជា​ការ​សម្តែង​ឫទ្ធិ​​​មួយ​ឱ្យ​វា​ប្លែក​គេ ប្លែក​ឯង​ ព្រោះ​​សុទ្ធ​តែ​ជា​មេ​ក្រូ​ដែល​​គេ​យក​មក​ជួស​ជុល​ ម៉្លោះ​ហើយ​ សាក​សំឡេង​តែ​ម្តង​ទៅ ឮ​ដែរ​អត់ ?

អត្ថបទដែលជាប់ទាក់ទង