ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉េអឹមបញ្ជូនជនសង្ស័យជិត៦០នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ ប្រើប្រាស់សារធាតុញៀន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ

60

 

ព្រះសីហនុ ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង១៤:២០នាទីរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន ៥៨នាក់ (ស្រី០៤នាក់) រួមនឹងវត្ថុតាងមួយចំនួនពាក់ព័ន្ធនឹងករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដែលចុះបង្រ្កាបបាននៅចំណុចក្រុមទី០៥ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។

ចាប់ដកហូតយកវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៌សថ្លា ចំនួន ០៧កញ្ចប់ ទម្ងន់ស្មើនឹង ៥៦.១៤ក្រាមទាំងសំបក, ដបជក់ ០៤, ខ្សែជក់ ១៥, បារីអេឡិចត្រូនិច ០៣ដើម, ដែកកេះ ០៤, ដំបងឆក់ ០១, ទូរសព្ទដៃ ៣៥គ្រឿង, ម៉ូតូ ១០គ្រឿង និងថង់វេចខ្ចប់មួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង