ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពខណ្ឌកំបូល បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ឃាត់ជនសង្ស័យចំនួន ៨នាក់

35

ភ្នំពេញ៖ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ អធិការដ្ឋាននគរបាលខណ្ឌកំបូល បានសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌកំបូល បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ នៅចំណុច ផ្លូវបេតុង ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនសង្ស័យ៖ ចំនួន ៨នាក់ ស្រីចំនួន ៥នាក់
សម្ភារៈចាប់យក៖
-ទូបាញ់ត្រីចំនួន ៧គ្រឿង
-តុបៀរការ៉ាត់ចំនួន ៨គ្រឿង
-ទូចូកឃ័រចំនួន ១
-កុំព្យូទ័រលើតុចំនួន ៣គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង