ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរមីន បានប្រកាស ខេត្តក្រចេះ ជាខេត្តអស់មីន

34

ភ្នំពេញ៖ សម្តេចធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បាន ប្រកាស អបអរសាទរខេត្តក្រចេះ ត្រូវបានប្រកាសជា ខេត្ត អស់មីន ពិសេស មិនថាតែនៅខេត្ដក្រចេះនោះទេ ក៏ប៉ុន្ដែឆ្នាំ២០២៥ នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា និងត្រូវប្រកាស អស់មីនផងដែរ ។
សម្តេចធិបតីបានសរសេរ លើកបណ្តាញសង្គម យ៉ាង ដូច្នេះថា ថ្ងៃទី២៦ខែមីនា ឆ្នាំ២០២៤ គឹជាថ្ងៃប្រវត្តិសាស្ត្រ ដែលប្រជាជនខេត្តក្រចេះបានទទួលនូវសេរីភាពរួចចាក ផុត ពី គំរាមកំហែង ដោយសារមីនហើយខេត្តក្រចេះគឺជាខេត្តទី ១៥ ដែលត្រូវ ប្រកាសជាខេត្តអស់មីននៅទូទាំងព្រះរាជា ណាចក្រកម្ពុជា ។
សម្តេចលើកឡើងថារយៈពេល២០ ឆ្នាំ ចាប់ពីឆ្នាំ២០០៣ ដល់ ឆ្នាំ២០២៣ នៃ ការងារ បោសសម្អាត មីន និង សំណល់ ជាតិ ផ្ទុះ ពី សង្គ្រាម ក្នុងទឹកដី ខេត្តក្រចេះ មាន ប្រតិបត្តិ ករ ចំនួន៣ រួមមានមជ្ឈមណ្ឌល ជាតិ គ្រប់គ្រង កងកម្លាំង រក្សា សន្តិភាព បោសសម្អាត មីន និង កាក សំណល់ សង្គ្រាម មជ្ឈមណ្ឌល សកម្មភាពកំចាត់ មីន កម្ពុជា និង អង្គការ ហេ ឡូ ត្រាស់ បាន បោសសម្អាត ក្នុង ទំហំ ផ្ទៃដី ជាង ១៣៣ គីឡូ ម៉ែត្រការ៉េ ស្មើនឹង៧៩៥ ចម្ការមីន និងគ្រាប់ដោយ រក ឃើញ និង បានកំទេចចោល មីន និងសំណល់ជាតិ ផ្ទុះ ផ្សេងទៀត ប្រមាណ៦ម៉ឺន គ្រាប់ ព្រមទាំង ផ្តល់ ផលប្រយោជន៍ ជូន ប្រជាពលរដ្ឋជិត៤០ ម៉ឺន នាក់ ។
សម្តេចធិបតីនាយក រដ្ឋមន្ត្រីបានបញ្ជាក់ថា សមិទ្ធផល ខេត្តក្រចេះ អស់ មីន គឺជា សមិទ្ធផល មួយ ក្នុង ចំណោម សមិទ្ធផលជា ច្រើនទៀតក្នុងរយៈពេល ជាង ៦ ខែ នៃ រាជរដ្ឋាភិបាល អាណត្តិទី ៧ដោយទទួល បានការ គាំទ្រ ផ្នែក ហិរញ្ញវត្ថុ ពី មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥ និង គម្រោង សម្តេច តេ ជោ សម្រាប់ សកម្មភាពមីនរួមជាមួយនឹង ការ ចូលរួមដ៏ សប្បុរស បណ្តាប្រទេសជា មិត្ត ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា ។ រយៈពេលជាង៦ ខែនៃ រាជរដ្ឋាភិបាល អាណត្តិទី៧ មានខេត្តចំនួន០៣ ត្រូវ បានប្រកាសជា ខេត្តអស់មីនរួមមាន ខេត្តកំពង់ស្ពឺខេត្តមណ្ឌលគីរី និងខេត្តក្រចេះ ៕ ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង