ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចឃាត់ខ្លួន យុវជនម្នាក់ ដែលដុតម៉ូតូខ្លួនឯង នៅបរិវេណវិមានឯករាជ្យ ក្រុងបាត់ដំបង

38

ក្រុងបាត់ដំបង: ប្រជាពលរដ្ឋ បានឲ្យដឹងថា បុរសម្នាក់នេះសតិមិនគ្រប់នោះទេ ក្រោយពីដុតម៉ូតូខ្លួនឯងហើយទៅបំផ្លាញរបស់វត្តទៀត នៅឯវត្តសំរោងក្នុងស្រុកសំរោង ខេត្តបាត់ដំបង ។

បុរសម្នាក់ បានជិះម៉ូតូយកទៅដុតចោលនៅខាងមុខវិមានឯករាជ្យ ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើល នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ បុរសម្នាក់បានជិះម៉ូតូយកទៅដុតចោលនៅខាងមុខវិមានឯករាជ្យ ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើល នៅចំណុចខាងមុខបរិវេណវិមានឯករាជ្យ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

នៅមុនពេលកើតហេតុគេឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានជិះម៉ូតូម៉ាកហុងដានសូម័រ០១គ្រឿង ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានឈប់ម៉ូតូរួចយកដែកកេះដុតអោយឆេះរួចដើរចូលក្នុងវត្តបាត់តែម្តង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងដែលដាក់គោលដៅផាកនៅក្បែរនោះ បានយកបំពង់ពន្លត់អគ្គីភ័យជាច្រើនបំពង់ចុះមកអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង