ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ២នាក់ និងថ្នាំញៀនជាច្រើនកញ្ចប់

35

 

ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែ មេសា ឆ្នាំ២០២៤ វេលាម៉ោង ២៣ និង ៣០នាទី កំលាំងជំនាញខណ្ឧ+ប៉ុសិ្ត៍ បានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច ក្រុមទី ៤ ភូមិ ទួលសំពៅ សង្កាត់ ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជាលទ្ធផលកំលាំងជំនាញខណ្ឌធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់៖
១/ឈ្មោះ ទូច សុភ័ណ្ឧ ភេទ ប្រុស អាយុ ៤២ឆ្នាំជនជាតិខ្មែរ មានមានទីលំនៅក្រុម៤ ភូមិ ទួលសំពៅ សង្កាត់ ទួលសង្កែទី១ ខណ្ឌ ឬស្សីកែវ មុខរបរ មិនពិតប្រាកដ។
២/ឈ្មោះ ទូច ណារាជ ភេទ ប្រុស អាយុ ៣១ ជនជាតិខ្មែរ មានទីលំនៅ ក្រុម៤ ភូមិទួលសំពៅ សងា្កត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ មុខរបរមិនពិតប្រាកដ ។

សម្ភារ:ដកហូតរួមមាន ៖ ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៧កញ្ចប់។ ម៉ូតូ១គ្រឿងម៉ាកគុបជ្រុងពណ៍ខៀវសា្លកលេខភំ្នពេញ1F9166, ទូរសព័្ទ១គ្រឿង, ថង់សម្រាប់វិចខ្ចប់មួយចំនួន ។
នៅចំពោះមុខកំលាំងជំនាញខណ្ឌ កំពុងចាត់ការតាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង