រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌប្ញស្សីកែវ បានចុះពិនិត្យស្ថានភាពផ្លូវ២០ម៉ែត្រ (អតីតផ្លូវរថភ្លើង) ដែលកំពុងស្ថាបនា
រដ្ឋបាលខណ្ឌប្ញស្សីកែវ ÷នាថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤នេះ យោងតាមអនុសាសន៍ដឹកនាំ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌប្ញស្សីកែវ បានចុះពិនិត្យស្ថានភាពផ្លូវ២០ម៉ែត្រ (អតីតផ្លូវរថភ្លើង) ដែលកំពុងស្ថាបនាដោយឆ្លងកាត់សង្កាត់ចំនួន៣រួមមាន៖ សង្កាត់ទួលសង្កែទី១ សង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ប្ញស្សីកែវ ។
រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវ សូមឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវ ត្រូវចូលរួមសហការណ៍ជាមួយអាជ្ញាធរតាមល័ក្ខខណ្ឌដែលបានព្រមព្រៀងឲ្យបានច្បាស់លាស់ ជៀសវាងការកើតមានឡើងការភ័ន្តច្រលំណាមួយ ដើម្បីក្នុងមូលដ្ឋានបានផ្លូវស្អាតថ្មី ងាយស្រួលធ្វើដំណើរ ចំណាយពេលវេលាតិច កាត់បន្ថយការកកស្ទះចរាចរណ៍ជាដើម។ល។