ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី៖ រដ្ឋបាលរាជធានីភ្នំពេញ គិតគូរយ៉ាងម៉ត់ចត់ទៅលើការពង្រឹង សន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

61

 

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាថ្មីទៀត នៅព្រឹកថ្ងៃទី១០ មេសា២០២៤នេះ បន្ទាប់ពីកិច្ចប្រជុំលើកទី១បានធ្វើឡើងនាព្រឹកថ្ងៃទី៩ មេសា ឆ្នាំ២០២៤ដើម្បីបន្តត្រួតពិនិត្យវិឌ្ឍនភាពលើការងារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញដែលអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនេះបានថ្លែងថា៖ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញនាឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាកិច្ចការអាទិភាព។

ក្នុងនោះឯកឧត្ដមអភិបាលរាជធានីបានធ្វើការណែនាំដល់គណៈបញ្ជាការឯភាពខណ្ឌទាំង១៤ ក៏ ដូចកំលាំងសមត្ថកិច្ចជំនាញ ត្រូវយកចិត្តទុកដាក់លើការល្បាតត្រួតពិនិត្យអាវុធ ជាតិផ្ទុះ ,ការត្រួតពិនិត្យជាតិអាល់កុល និងអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងមូល របស់ខ្លួនឲ្យិមានការប្រុងប្រយត្ន័ និងបង្ការគ្រោះអគ្គីភ័យបើយើងមានការធ្វេស ប្រហែស។ឯកឧត្ដមបន្តថា៖ ភ្លើងឆេះស្រួលតែពន្លត់ភ្លើងវាលំបាកដូច្នេះយើងត្រូវយកចិត្តទុកដាក់បង្កាជាមុនពីគ្រោះអគ្គីភ័យកុំអោយកើតមាននៅពេលអាកាសធាតុ កំពុងក្តៅខ្លាំងត្រូវនឹងរដូវចូលឆ្នាំថ្មីថែមទៀត។
ឯកឧត្ដមឃួង ស្រេង  បានជំរុញអោយអាជ្ញាធរខណ្ឌត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយរឿងណាដែលកើតឡើងអោយទាន់ពេលព្រោះរឿងតូច១អាចក្លាយជាអគ្គីភ័យបាន និង
ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម។ឯកឧត្ដមមាន ចាន់យ៉ាដា និងឯកឧត្ដមកើត ឆែ អភិបាលរងរាជធានីភ្នំពេញទទួលការងារសន្តិសុខសណ្តាប់ធ្នាប់បានលើកឡើងថា៖ពាក់ពន្ធ័នឹងសង្គ្រាន្តឆ្នាំនេះ យើងបានយកចំណុចខ្ពស់ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧មេសាមុននឹងក្រោយបុណ្យចូលឆ្នាំ ។សង្គ្រាន្តឆ្នាំនេះមានលក្ខណៈ ផុសផុលជាងរាល់ឆ្នាំ ។ទាំងថ្នាក់រាជធានីភ្នំពេញ,ថ្នាក់ខណ្ឌ,សង្កាត់,សាលារៀនតាមវត្តអារាមក៏ដូចតាមក្រុមហ៊ុនឯកជននានាដោយមានការរៀបចំផែនការយ៉ាងម៉ត់ចត់រួមទាំងការពង្រឹងសន្តិសុខនៅតាមទីតាំងសប្បាយភាពនានាពិសេសនៅរមណីយ៏ដ្ឋានវត្តភ្នំ,ការបង្កើតទីបញ្ជាការស្រាលតាមទីតាំងសប្បាយភាព។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានជំរុញឱ្យមានការធ្វើការរួមគ្នាដោយបែងចែកកំលាំងល្បាតទាំងថ្ងៃទាំងយប់ដើម្បីធានាថា ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះប្រព្រឹត្តទៅប្រកបដោយភាព សប្បាយរីករាយឈានទៅដណ្តើមយកជ័យលាភីលើការរៀបចំសង្គ្រាន្តបានល្អ និងមានសណ្តាប់ធ្នាប់ល្អ។
សូមបញ្ជាក់ថា៖ដើម្បីទទួលអំណរទេវតាឆ្នាំថ្មី និងសង្រ្គាន្តវត្តភ្នំ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំតុបតែងលម្អរអំពូលភ្លើងចំរុះពណ័ ទង់ជ្វាលា កន្លែងលេងល្បែងប្រជាប្រិយ៏មានទាញព្រាត់,
ចោលឈូង,បោះអង្គញ់ លាក់កន្សែងជាដើម។ នេះជាឆ្នាំទី១អាណត្តិទី៧ដែលដឹកនាំដោយសម្តេច  មហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីដែលកម្ពុជាទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍន៏លើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត៕

 

អត្ថបទដែលជាប់ទាក់ទង