ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងទ័ពរុស្ស៉ី វាយលុកតំបន់ Kharkiv នៅភាគឦសានអ៊ុយក្រែន ដោយបានបើករណសិរ្សថ្មី,ជាការអបអរសាទរការចូលកាន់តំណែងប្រធានាធិបតីអណត្តិទី៦របស់ពូទីន

46

ទីក្រុងម៉ូស្គូ៖កងទ័ព រុស្ស៊ី កាលពីថ្ងៃសុក្របាន បើក ការ វាយ លុក នៅ ជិតទី ក្រុង Kharkiv ដែលជា ទីក្រុង ធំ ទី ពីរ របស់ អ៊ុយក្រែន នៅ ភាគ ឦសានប្រទេស។ ការវាយលុកនេះមានការរីកចម្រើនតិចតួច និងបានបង្កើតរណសិរ្សថ្មីនៅក្នុងជម្លោះ ដែលបច្ចុប្បន្នកំពុងតែផ្តោតជាចម្បងនៅភាគខាងកើត និងភាគខាងត្បូងនៃប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

អភិបាលតំបន់ លោក Oleh Sinyhopov បាននិយាយថា ការបាញ់ផ្លោងពេលយប់ដ៏ខ្លាំងក្លារបស់រុស្ស៉ី បានកំណត់គោលដៅលើក្រុង Vovchansk ក្នុងតំបន់ Kharkiv ដែលស្ថិតចម្ងាយតិចជាង ៥គីឡូម៉ែត្រពីព្រំដែនរុស្ស៊ី។ ការ បាញ់ផ្លោងនេះ បាន ជំរុញ ឱ្យ អាជ្ញាធរចាប់ ផ្តើម ជម្លៀស មនុស្ស ប្រហែល ៣ពាន់ នាក់។

ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា នៅពេលព្រឹកព្រលឹមទាហានថ្មើរជើងរុស្ស៊ីបានព្យាយាម ដើម្បីវាយលុកតំបន់ការពារអ៊ុយក្រែននៅក្បែរក្រុង Vovchansk ដោយបន្ថែមថា ខ្លួនបានដាក់ពង្រាយអង្គភាពបម្រុង ដើម្បីទប់ទល់ការវាយប្រហារនេះ។

អ្នកសរសេរប្លុកយោធារុស្ស៊ីបានលើកឡើងថា ការវាយប្រហារនេះអាចបង្ហាញពីការចាប់ផ្តើម នៃកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីដើម្បីបង្កើត «តំបន់ការពារ» ដូចដែលបានសន្យាដោយប្រធានាធិបតី Vladimir Putin កាលពីដើមឆ្នាំនេះ។ តំបន់ នេះ មាន គោល បំណង ការពារ ការ វាយ ប្រហារ របស់ អ៊ុយក្រែន ជា ញឹក ញាប់ លើ ទីក្រុង Belgorod និង តំបន់ ព្រំដែន រុស្ស៊ី ផ្សេងទៀត។

អ៊ុយក្រែន ធ្លាប់ បាន និយាយ ថា ខ្លួន បាន ដឹង ថា រុស្ស៊ី កំពុង ប្រមូល ទ័ព រាប់ ពាន់ នាក់ តាម បណ្តោយ ព្រំដែន ភាគ ឦសាន ក្បែរ តំបន់ Kharkiv និង តំបន់ Sumy។ ខណៈពេលដែលកងទ័ពវិមានក្រឹមឡាំង បានចាប់ផ្តើមការវាយលុកចុងក្រោយបំផុតរបស់ពួកគេ នៅភាគខាងកើតអ៊ុយក្រែន មន្ត្រីចារកម្មអ៊ុយក្រែនបាននិយាយថា ពួកគេរំពឹងថា ទាហានរុស្ស៉ីនឹងវាយប្រហារនៅភាគឦសានប្រទេសអ៊ុយក្រែនផងដែរ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា កងទ័ពរបស់ប្រទេសរបស់លោក បានប្រមើលមើលការវាយប្រហារនេះ ហើយបានកំណត់ការឆ្លើយតបរបស់ខ្លួន។

គួរជម្រាបថា ទោះបីជារុស្ស៊ីទំនងជាមិនអាចដណ្តើមយកទីក្រុង Kharkiv ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែនក៏ដោយ វាអាចបង្ខំឱ្យអ៊ុយក្រែនបញ្ជូនទាហានបន្ថែមទៀតទៅកាន់តំបន់នេះ ដែលធ្វើឱ្យតំបន់ផ្សេងទៀតកាន់តែងាយរងគ្រោះក្នុងការវាយប្រហារ។ ការបង្ខំឱ្យអាជ្ញាធរអ៊ុយក្រែនជម្លៀសជនស៊ីវិល ក៏ទំនងជាបង្កើតការរំខាន និងបង្វែរធនធានផងដែរ។

ប្រធានរដ្ឋបាលទីក្រុង Vovchansk លោក Tamaz Hambarishvili បានិយាយថា «ទីក្រុងទាំងមូលកំពុងស្ថិតនៅក្រោមការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាឥឡូវនេះ ហើយវាមិនមានសុវត្ថិភាពក្នុងការស្នាក់នៅទីនេះទេ»៕

អត្ថបទដែលជាប់ទាក់ទង