ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនអនាមិកបន្តក្លែងបន្លំដោយប្រើឈ្មោះ និងរូបភាពសម្តេចតេជោ ហ៊ុន សែន បង្កើតគណនីក្លែងក្លាយ(Fake Account), សូមប្រុងប្រយ័ត្នចំពោះជនបោកប្រាស់

69

ភ្នំពេញ៖មានជនអនាមិកបានបន្តក្លែងបន្លំដោយប្រើឈ្មោះ និងរូបភាពរបស់សម្តេចតេជោ ហ៊ុន សែន ទៅបង្កើតគណនីក្លែងក្លាយ (Fake Account) ក្នុងគោលបំណងអាក្រក់ផ្សេងៗ។

ដើម្បីចៀសវាងការចាញ់បោកជនអនាមិកទាំងនោះ សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់ ហើយជនដែលបានបង្កើតគណនី និងទំព័រក្លែងបន្លំជាថ្នាក់ដឹកនាំ ត្រូវផ្អាកសកម្មភាពជាបន្ទាន់។

តាមរយៈបណ្តាញ Telegram ផ្លូវការសម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដូច្នេះថា «សូមបងប្អូនសាធារណជនទាំងអស់មេត្តាជ្រាបថា មានជនអនាមិកបានបន្តក្លែងបន្លំដោយបង្កើត គណនីក្លែងក្លាយ (Fake Account) និងបានផ្ញើសារទៅបងប្អូនប្រជាពលរដ្ឋ ក្នុងគោលបំណងផ្សេងៗ។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងប្រុងប្រយ័ត្នចំពោះជនបោកប្រាស់ ដែលតែងបានបង្កើតគណនី ឬ ផេកក្លែងក្លាយជាបន្តបន្ទាប់ ដោយយកឈ្មោះ និងរូបភាពថ្នាក់ដឹកនាំ ដើម្បីផ្ញើសារ ឬធ្វើសកម្មភាពក្នុងគោលបំណងអាក្រក់ផ្សេងៗ។

ចំពោះជនដែលបានបង្កើតគណនី និងទំព័រក្លែងបន្លំជាថ្នាក់ដឹកនាំ សូមផ្អាកសកម្មភាពជាបន្ទាន់»។

សូមបញ្ជាក់ថា គណនី និងទំព័រផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺមានឈ្មោះ និងតំណ Link ខាងក្រោម
១/ Facebook Account ផ្ទាល់: Hun Sen ( (https://www.facebook.com/hunsenpm?mibextid=LQQJ4d)https://www.facebook.com/hunsenpm(https://www.facebook.com/hunsenpm?mibextid=LQQJ4d)) (https://www.facebook.com/hunsenpm?mibextid=LQQJ4d)
២/ Facebook Page : Samdech Hun Sen of Cambodia ( (https://www.facebook.com/hunsencambodia?mibextid=LQQJ4d)https://www.facebook.com/hunsencambodia(https://www.facebook.com/hunsencambodia?mibextid=LQQJ4d)) (https://www.facebook.com/hunsencambodia?mibextid=LQQJ4d) មានសញ្ញាធិក ពណ៌ខៀវនៅពីក្រោយឈ្មោះពេញ និង មាន 14M followers
៣)Telegram : Samdech Hun Sen of Cambodia ( (https://t.me/spmhunsen)https://t.me/spmhunsen) (https://t.me/spmhunsen)
៤/ TikTok: Samdech Hun Sen (@hunsenofcambodia)
៥/ Instagram: Samdech Hun Sen of Cambodia ( (https://www.instagram.com/hunsencambodia?igsh=bmlranZzZmw4M2o0)https://www.instagram.com/hunsencambodia(https://www.instagram.com/hunsencambodia?igsh=bmlranZzZmw4M2o0)) (https://www.instagram.com/hunsencambodia?igsh=bmlranZzZmw4M2o0)
៦/ Twitter: Hun Sen (@hunsencambodia)
៧/ YouTube: Samdech Hun Sen of Cambodia ( (https://youtube.com/@hunsencambodia?si=IHZBzM_XRW6sZ6vX)https://youtube.com/@hunsencambodia (https://youtube.com/@hunsencambodia?si=IHZBzM_XRW6sZ6vX)) (https://youtube.com/@hunsencambodia?si=IHZBzM_XRW6sZ6vX)៕

អត្ថបទដែលជាប់ទាក់ទង