ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងដង្ហែរពានទាំង២របស់ខ្លួន

392

ភ្នំពេញ៖ថ្ងៃទី១៧ឧសភាឆ្នាំ២០២៤ខាងមុខនេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលជាជើងឯកលីគកំពូលកម្ពុជា CPL និងពានសម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិលើកទី១៧នឹងដង្ហែរពានទាំង២របស់ខ្លួននៅក្នុងខេត្តតែម្ដង។

មកការប្រកួតចុងក្រោយសប្ដាហ៍ទី៣០ កាលពីថ្ងៃអាទិត្យ ទី១២ ខែឧសាភា ឆ្នាំ២០២៤ រវាងម្ចាស់ផ្ទះភ្នំពេញក្រោន រកបានលទ្ធផល ១ទល់១ ។

ក្លិបព្រះខ័នរាជស្វាយរៀងបានក្លាយជាម្ចាស់ជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២៣/២៤ ដោយរកបាន ៧៦ពិន្ទុ ពីឆ្លងកាត់ ៣០ប្រកួត រកបានលទ្ធផលឈ្នះ ២៤ដង ស្មើ៤ និងចាញ់តែ ២ប្រកួតប៉ុណ្ណោះ ដែលការចាញ់នេះក្នុងទល់នឹងក្រុម ISI ដង្កោសែនជ័យ លទ្ធផល ១ទល់២ នៅក្នុងទឹកដីរបស់ខ្លួន និងការលេងចាញ់ក្រុមណាហ្គាវើលដ៍ លទ្ធផល ០ទល់១ បន្ទាប់WARREN HABER ពាក់លេខ៩៩ នៅនាទីទី១០៩ ដោយលេងថែមម៉ោង ១៥នាទី ២ដង កាលថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤កន្លងទៅ។

  មកការប្រកួតចុងក្រោយសប្ដាហ៍ទី៣០ កាលពីថ្ងៃអាទិត្យ ទី១២ ខែឧសាភា ឆ្នាំ២០២៤ រវាងម្ចាស់ផ្ទះភ្នំពេញក្រោន រកបានលទ្ធផល ១ទល់១ ។

  ព្រះខ័នរាជស្វាយរៀងក៏ជាម្ចាស់ជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ជាតិ) ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ បានយកឈ្នះក្រុមភ្នំពេញក្រោន ក្នុងលទ្ធផល ១ទល់០ ពីការស៊ុតចូលដោយកីឡាករ MARCUS។

ក្លិបព្រះខ័នរាជស្វាយរៀងបានក្លាយជាក្រុមដែលតំណាងអោយកម្ពុជាបន្តលេងនៅក្នុងពានអន្តរជាតិចំនួន២ក្នុងឆ្នាំនេះគឺពានរង្វាន់ AFF Asean Club Championship (ACC) Shopee Cup 2024/25 និងពានរង្វាន់ AFC challenge league 2024/25 នាពេលខាងមុននេះទៀតផង៕

អត្ថបទដែលជាប់ទាក់ទង