ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជាបណ្ដោះអាសន្នមានអ្នកចុះឈ្មោះរត់ប្រណាំង ភ្នំពេញចំនួន៣,៦០០នាក់ហើយ

87

 ភ្នំពេញ៖ព្រឹត្តិការណ៍រត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១២ ដែលនឹងប្រារព្ធឡើងនាមុខព្រះបរមរាជវាំង នាព្រឹកព្រលឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុព្រះវររាជមាតាជាតិខ្មែរជាបណ្ដោះអាសន្នមានអត្តពលិកជាង៣,៦០០នាក់ក្នុងនោះ

មានរហូតដល់៦៤សញ្ជាតិផ្សេងគ្នាដែលបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍ប្រចាំឆ្នាំនេះ។

  ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំនេះមាន ៤វិញ្ញាសា រួមមានវិញ្ញាសារត់ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និងរត់កម្សាន្ដ ២គីឡូម៉ែត្រ។ សម្រាប់វិញ្ញាសារត់ ២១គីឡូម៉ែត្រ នឹងត្រូវបាញ់កាំភ្លើងបញ្ជាចេញដំណើរអម្លុងម៉ោង ៥និង១០នាទីព្រឹក ។

ឆ្នាំនេះចំនួនអ្នកចុះឈ្មោះរត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងមានកំណើនគួរឲ្យចាប់អារម្មណ៍ពិសេសប្រជាពលរដ្ឋខ្មែរដែលក្នុងចំណោមចំនួនសរុបបណ្ដោះអាសន្នមានពល

រដ្ឋខ្មែរជាង៣ពាន់នាក់ខណៈបរទេសជាង៦០០នាក់ភាគច្រើនជាបរទេសបំពេញការងារក្នុងស្រុក មកពី ៦៤សញ្ជាតិផ្សេងគ្នា។តាមការរំពឹងទុកទម្រាំដល់ថ្ងៃរត់នឹងមានអ្នកចូលរួមលើសពី ៤ពាន់នាក់។

ថវិកាទទួលបានពីការរៀបចំព្រឹត្តិការណ៍នេះគណ៖កម្មាធិការជាតិអូឡាំពិកកម្ពុជានឹងរៀបចំបរិច្ចាគជូនមន្ទីរពេទ្យកុមារ និងអង្គការមនុស្សធម៌នានា ក្រោយបញ្ចប់កម្មវិធី៕

អត្ថបទដែលជាប់ទាក់ទង