ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការគ្រប់គ្រងធនធានទឹក ជាកត្តាគន្លឹះមួយនៃការអភិវឌ្ឍ ប្រទេស ជាតិក្នុងរយៈពេលវែង

64
  1. ក្រុងសេអ៊ូលកូរ៉េខាងត្បូង៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមើល ឃើញថា ការគ្រប់គ្រងធនធានទឹក គឺជាកិច្ចការមួយដ៏សំខាន់ក្នុងការដឹកនាំរដ្ឋ។ សម្តេចធិបតី បាន ចាត់ ទុកការគ្រប់គ្រងធនធានទឹកនេះ ជាកត្តាគន្លឹះមួយនៃការអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេលវែង។

សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់បែបនេះនៅក្នុងជំនួបជាមួយលោកបណ្ឌិត YUN Seog-dae ប្រធាន និងជានាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ (K-Water) និងជា ប្រធាន ក្រុមប្រឹក្សាទឹកអាស៊ី (AWC) នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

ក្នុងជំនួបនេះលោកបណ្ឌិត YUN Seog-dae បានបង្ហាញបំណងបង្កើនកិច្ចសហប្រតិបត្តិការ ជា មួយកម្ពុជា ជាពិសេសចូលរួមចំណែកលើការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹក ប្រកបដោយ ប្រសិទ្ធ ភាព និងជាឧត្តមប្រយោជន៍ខ្ពស់ក្នុងកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

តាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF Loan) និងគម្រោង របស់ទីភ្នាក់ ងារ សហប្រតិបត្តការអន្តរជាតិកូរ៉េ (KOICA) លោកបណ្ឌិត មើលឃើញថា សាជីវកម្មធនធានទឹកកូរ៉េ នឹងមានលទ្ធភាពចូលរួមចំណែកក្នុងការសម្រេចបានគម្រោងនានាពាក់ព័ន្ធការគ្រប់គ្រងធនធានទឹកនៅកម្ពុជា។

តាមរយៈការដំឡើងកម្រិតទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េ ទៅជា «ភាពជាដៃគូយុទ្ធសាស្រ្ត» លោក បណ្ឌិត YUN Seog-dae មើលឃើញផងដែរថា សាជីវកម្មធនធានទឹកកូរ៉េ មានលទ្ធភាព ច្រើន ថែមទៀតក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការនាំយកនូវបទ ពិសោធ ន៍ និងប្រព័ន្ធបច្ចេកវិទ្យាទំនើប ក្នុងយន្តការនៃការគ្រប់គ្រងធនធានទឹក ទៅចូលរួមចំណែក ក្នុងការ គ្រប់ គ្រងធនធានទឹកនៅកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅកម្ពុជា មានក្រសួងសំខាន់ចំនួនពីរ ដែលជា សេនាធិការលើកិច្ចការពាក់ព័ន្ធជាមួយការគ្រប់គ្រងធនធានទឹក រួមមាន ក្រសួងធនធានទឹក និង ឧតុនិយម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

សម្ដេចធិបតី បាន លើក ទឹកចិត្តឱ្យ សាជីវកម្មធនធានទឹកកូរ៉េ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជ រដ្ឋាភិ បាល កម្ពុជា ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគម្រោងនានារបស់សាធារណរដ្ឋកូរ៉េ ពាក់ព័ន្ធនឹង ធនធានទឹកនៅកម្ពុជា តាមរយ:ការសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅបន្ថែមទៀតលើតំបន់ ដែល មាន ធនធានទឹកនានានៅកម្ពុជា និងកំណត់នូវពេលវេលាក្នុងការរៀបចំគម្រោងពាក់ព័ន្ធជាមួយ ការ គ្រប់គ្រងធនធានទឹកតាមបណ្ដាញនៃទន្លេមេគង្គ និងបឹងទន្លេសាប សំដៅធ្វើយ៉ាងណាឱ្យប្រទេស កម្ពុជាមានធនធានទឹកដែលអាចគ្រប់គ្រងបាន និងអាចធានាបាននូវប្រភពទឹក គ្រប់គ្រាន់សម្រាប់ ការប្រើ ប្រាស់ប្រចាំថ្ងៃ និងសម្រាប់វិស័យកសិកម្មនៅរដូវប្រាំង និងការទប់ស្កាត់នូវគ្រោះមហន្តរាយ ទឹកជំនន់ និងការបង្កផលវិបាកផ្សេងៗទៀតនារដូវវស្សាផងដែរ។

សម្ដេចធិបតីក៏បានគូសបញ្ជាក់ផងដែរថា ការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព គឺជា កត្តា គន្លឹះដែលរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យនៃការអភិវឌ្ឍប្រទេសជាតិក្នុង រយៈពេល វែង។

សម្តេចធិបតី បានលើកទឹកចិត្តឱ្យសាជីវកម្មធនធានទឹកកូរ៉េ បន្តរួមចំណែកបន្ថែមទៀត ក្នុងគម្រោង នានា ពាក់ព័ន្ធការគ្រប់គ្រងធនធានទឹកនៅកម្ពុជា ដែលស្ថិតនៅក្រោមគម្រោងជំនួយផ្លូវការរបស់ សាធារណ រដ្ឋកូរ៉េ តាមរយៈ KOICA និង EDCF Loan៕

អត្ថបទដែលជាប់ទាក់ទង