ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ការពារគម្រោងព្រែកជីកហ្វូណនតេជោ លើវេទិកា «អនាគតរបស់អាស៊ី» នៅប្រទេសជប៉ុន

66

ក្រុងតូក្យូជប៉ុន៖តាមរយៈវេទិកា «អនាគតរបស់អាស៊ី» ដែលរៀបចំឡើងដោយ ក្រុម ហ៊ុន Nikkei នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញមុខការពារគម្រោងព្រែកជីក ហ្វូ ណន តេជោ ដោយអះអាងថា មិនបង្កផលប៉ះពាល់បរិស្ថាន ឬរំហូរទឹកទន្លេមេគង្គ នោះ ឡើយ។

អំណះអំណាងជាកិច្ចការពារគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា ពីសំណាក់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ត្រូវបានយកទៅផ្សព្វផ្សាយលើទំព័រ សារព័ត៌ មាន Nikkei ដ៏ល្បាញល្បីរបស់ជប៉ុនផងដែរ។ https://asia.nikkei.com/Spotlight/The-Future-of-Asia/The-Future-of-Asia-2024/Cambodia-defends-China-backed-canal-project-questioned-by-Vietnam

តាមរយៈវេទិកាខាងលើនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា ព្រែកជីកហ្វូណនតេជោ បង្វែរ ទឹកពី ទន្លេ មេគង្គតិចតួចប៉ុណ្ណោះ គឺប្រហែល ០.០៥ភាគ រយ។ លោកបានអះអាងទៀតថា វានឹងមិនប៉ះពាល់ដល់តំបន់កសិកម្មខាង ក្រោមទន្លេមេគង្គនោះ ឡើយ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីអត្ថប្រយោជន៍មហាសាលរបស់ព្រែកជីកនេះ រួមមានទាំងការកាត់បន្ថយចម្ងាយដឹកជញ្ជូន ការបំភាយឧស្ម័នកាបូនឌីអុកស៊ីតទាប និងការកាត់បន្ថយហានិភ័យទឹកជំនន់ភ្លាមៗទាំងនៅកម្ពុជា និងវៀតណាម។

ឯកឧត្ដមស៊ុន នាន់ថុល ក៏បានបញ្ជាក់ដែរថា គម្រោងនេះមិនមានជម្លោះណាមួយ រវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាមនោះឡើយ។ ឯកឧត្ដមបានបញ្ជាក់បែប នេះ «រដ្ឋាភិបាល វៀតណាម មិនបានជំទាស់នឹងគម្រោងនេះទេ»

អត្ថបទដែលជាប់ទាក់ទង