ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងស្ដារប្រឡាយព្រែកហូរ ដោយរៀបថ្មនៅបាតប្រឡាយ និងជើងទេរជុំវិញប្រឡាយទាំងសងខាងនឹងរួចរាល់ទាំងស្រុងនៅថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៤ នេះ

95

ភ្នំពេញ៖គម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាលដោយមានការងារស្តារព្រែកហូរប្រវែង ៣,៥គីឡូម៉ែត្រ ដោយរៀបថ្មនៅបាតប្រឡាយ និងជើងទេរជុំវិញប្រឡាយ និងទី២ស្តារប្រឡាយព្រែកហូរដដែលប្រវែង ៣,៧គីឡូម៉ែត្រ ដោយចាក់បេតុងបាត និងជើងទេរអមសងខាង

តាមគម្រោងប្រឡាយព្រែកហូរនឹងស្ដាររួចរាល់ទាំងស្រុងនៅថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៤ នេះ ។គួរបញ្ជាក់ថា៖កន្លងទៅថ្មីៗនេះឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត និងគម្រោងប្រព័ន្ធដោះទឹកនិងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល។

ក្នុងឱកាសនោះឯកឧត្ដម រដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយព្រែកហូរនៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោតដែលធ្វើការស្តារស្ទឹងព្រែកត្នោត នៅផ្នែកខាងក្រោមចាប់ពីខាងកើតផ្លូវជាតិលេខ៣។ គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩៥% ដែលក្នុងនោះមាន៖ស្តារស្ទឹងព្រែកត្នោតប្រវែង ២៦គីឡូម៉ែត្រ ទៀតផង៕

អត្ថបទដែលជាប់ទាក់ទង