ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ឈប់ការប្រកបអាជីវកម្មទូកកាណូតទេសចរណ៍ ឈ្មោះ បុប្ផាអង្គរ ជាស្ថាព័រចាប់ពីថ្ងៃនេះតទៅ

71

ភ្នំពេញ៖ក្រោយទទួលបានព័ត៌មានចែកចាយនៅតាមបណ្តាញសង្គមពីម្ចាស់គណនីហ្វេសបុកឈ្មោះ Buntha Chheang បានបង្ហោះវីដេអូអំពីសកម្មភាពបុគ្គលនៅលើទូកបោះសម្រាមចូលទន្លេរ រួចមក។

នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០នាទីរដ្ឋបាលខណ្ឌដូនពេញ និងអង្គភាពពាក់ព័ន្ធបានអញ្ជើញ ម្ចាស់ទូកកាណូតទេសចរណ៍ដែលមានឈ្មោះ បុប្ផាអង្គរ មកសាកសួរ ហើយម្ចាស់ទូកខាងលើ បានអះអាងទទួលស្គាល់ថាពិតជាបានបោះចោលសំរាមចូលក្នុងទន្លេពិតប្រាកដមែន។

បន្ទាប់ពីបានធ្វើការសាកសួរ រួចមក រដ្ឋបាលខណ្ឌបានសម្រេចដូចខាងក្រោម ÷១-អប់រំណែនាំដល់ម្ចាស់ទូកកាណូតទេសចរណ៍ខាងលើ ឱ្យយល់ច្បាស់ពីច្បាប់ស្តីពីបរិស្ថាន។

២-ផាកពិន័យម្ចាស់ទូកកាណូតទេសចរណ៍ខាងលើ ជាទឹកប្រាក់ចំនួន ២០០,០០០រៀល តាមជំពូកទី៧ នៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក របស់ក្រសួងបរិស្ថាន។

៣-បញ្ឈប់ការប្រកបអាជីវកម្មទូកកាណូតទេសចរណ៍ឈ្មោះ បុប្ផាអង្គរ ជាស្ថាព័រចាប់ពីថ្ងៃនេះតទៅ។

រដ្ឋបាលខណ្ឌដូនពេញ និងអង្គភាពពាក់ព័ន្ធសូមអរគុណដល់ម្ចាស់គណនី Buntha Chheang ដែលបានបង្ហោះ ក្នុងន័យឈឺឆ្អើល ដើម្បីចូលរួមថែរក្សាទន្លេរ និងបរិស្ថានរបស់យើងទាំងអស់គ្នា។​

បរិស្ថានស្អាតផ្តើមចេញពីការចូលរួមយើងទាំងអស់គ្នាពីរដ្ឋបាលខណ្ឌដូនពេញ។

ជាមួយគ្នានេះដែរប្រជាពលរដ្ឋនិងមន្ត្រីរាជការក្រោយឃើញបណ្ដាញសង្គមចែកចាយព័ត៌មានតគ្នារួចមកបាននាំគ្នារិៈគន់ចំពោះទង្វើ​អាក្រក់​ របស់កាណូតទេសចរណ៌មួយគ្រឿងឈ្មោះបុប្ផាអង្គរទេសចរណ៌ដែលចោលសំរាមក្នុងទន្លេសាបនាព្រឹកថ្ងៃទី២៩ឧសភា២០២៤នេះដែលមិនគួរ​យក​គំរូ​តាម​ ជាទង្វើ​ដែល​បំផ្លាញ​មុខមាត់​ និងការ​ខិតខំ​របស់​អាជ្ញាធរ​ រាជធានីហេីយ​ករណី​នេះ​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ខណ្ឌដូនពេញនិង​មន្ទីរ​ពាក់ព័ន្ធ​ហៅ​អ្នក​ទទួល​ខុសត្រូវ​មក​សួរនាំ​ និង​ចាត់​វិធាន​ការ​រួចហើយ​៕

អត្ថបទដែលជាប់ទាក់ទង