អ្នកសារព័ត៌មាន៣០ស្ថាប័នដឹកនាំដោយ លោកពុយ គា បានធ្វើដំណើកម្សាន្ដ ដើម្បីផ្សព្វផ្សាយ ពីសក្តានុពលនៃការអភិវឌ្ឍ ទីក្រុងបូកគោ
កពត៖ អ្នកសារព័ត៌មាន៣០ស្ថាប័នដឹកនាំដោយលោកពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានធ្វើដំណើកម្សាន្ដ ដើម្បីផ្សព្វផ្សាយ ពីសក្តានុពលនៃការអភិវឌ្ឍ ទីក្រុងបូកគោ ដែលកំពុងអភិវឌ្ឍន៏យ៉ាងលឿន ផ្នែកហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងដំណើរទស្សនកិច្ច ថ្ងៃទី២៨ និង២៩ ខែឧសភា ឆ្នាំ២០២៤។ របស់ប្រតិភូអ្នកសារព័ត៌មានជាតិ និងអន្តរជាតិមកពី៣០ស្ថាប័ន ក្នុងបេសកកម្មពត៍មាន ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុពលនៃការអភិវឌ្ឍ ទីក្រុងបូកគោ ក្រុមអ្នកសារព័ត៌មានបានចុះទស្សនៈកិច្ចតំបន់ទេសចរជាច្រើនកន្លែងដែលមាន នៅ លើភ្នំបូកគោ។ បេសកកម្មក្នុងគោលដៅជំរុញវិស័យទេសចរណ៍នៅលើភ្នំបូលគោឱ្យកាន់តែមានភាពល្បីល្បាញសម្រាប់ឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកំសាន្ត។កម្ចវិធីនេះរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជាដឹងនាំដោយលោកពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងមាន ការរៀបចំទទួលយ៉ាងកក់ក្តៅពីអ្នកឧកញ៉ាសុខ គង់ អគ្គនាយកក្រុមហ៊ុន សូគីម៉ិច អ៉ីន វេសម៉ិនគ្រូប ដែលជាក្រុមហ៊ុនទទួលបាន សិទ្ធិពីរាជរដ្ឋាភិបាលក្នុងអភិវឌ្ឍន៍ភ្នំបូកគោ ។
ក្នុងដំណើរបេសកកម្មថ្ងៃដំបូងនេះក្រុមអ្នកសារព័ត៌មានបានចុះទៅមើលទីតាំងដែលមានសក្តានុពលខាងផ្នែកទេសចរណ៍ដែលកន្លងមកអ្នកទេសចរមកលេងភ្នំបូកគោអត់ដែលបានស្គាល់រួមមាន៖វាលស្រែ ១០០ ,វាលស្រែ៥០០, ថ្មអណ្ដេីក , ក្លោងទ្វាមេឃ, ថ្មប្រសាទ,វាលផ្កាបំពង់ក្រឡោក,តំបន់តាំងសម្មាធិ,ល្អាងភ្នំស័ក្តិសិទ្ធិ,កសាងព្រះពុទ្ធបដិមាកម្ពស់១០៨ម៉ែត្រ និងទស្សនាការកសាងផ្លូវថ្មីឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ។ ទីតាំងទេសចរណ៍ទាំង១០កន្លែងខាងលើនេះបង្កប់ទៅដោយប្រវត្តិសាស្ត្រ ជំនឿសាសនា និងវប្បធម៌ប្រពៃណី ។ ក្រៅពីទីតាំងទេសចរទាំង១០នេះនៅមានទីតាំងទេសចរជាច្រើកន្លែងទៀតដែលក្រុមការងារព័ត៌មាននិងចុះទៅឱ្យដល់ដើម្បីធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់ឱ្យបានទូលំទូលាយពីសក្តានុពលទេសចរនៅលើភ្នំបូកគោដែលកំពុងតែអភិវឌ្ឍន៍ជាទីក្រុងបូកគោនៅ ពេលអនាគត ៕ដោយ សំរិត