ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប ធ្វើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនូវលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤

52

ភ្នំពេញ៖អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី30ខែ ឧសភានេះ បានរៀបចំធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនូវលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ ដែលគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បាន បញ្ជូនមក គ.ជ.ប។

ឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរងគ.ជ.បបានលើកឡើងថា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតនេះ បានធ្វើឡើងនៅទីស្តីការ គ.ជ.ប ក្រោមការចូលរួមពីអ្នកតំណាងគណបក្សនយោបាយ អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និង អ្នកសារព័ត៌មានមកពីស្ថាប័ន អង្គភាពផ្សេងៗគ្នាជាច្រើន។

ឯកឧត្តម អគ្គលេខាធិការរង គ.ជ.ប បានអះអាងថា លទ្ធផល នៃការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធ ផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឆ្នាំ2024នេះ គឺត្រឹមត្រូវតាមការបញ្ជូនមកពី(គធ.ខប) និងមិនមានអ្វីប្រែប្រួលនោះទេ៕

អត្ថបទដែលជាប់ទាក់ទង