ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យស្តេចប្រដាល់ ម៉ានី ផាកគីអៅ ជួបសម្តែងការគួរសម

53

ភ្នំពេញ៖នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក ម៉ានី ផាកគីអៅ (Manny Pacquiao) កំពូលកីឡាករប្រដាល់ និងជាអតីតសមាជិក ព្រឹទ្ធសភាហ្វីលីពីន ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា។

លោក ម៉ានី ផាកគីអៅ កំពុងទស្សនកិច្ចនៅកម្ពុជា ហើយលោកនឹងចូលរួមទស្សនាការប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់សហព័ន្ធប្រដាល់គុនខ្មែរ KKF នៅមជ្ឈមណ្ឌលកោះពេជ្រនាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។

ក្នុងជំនួបរវាងសម្តេចធិបតី និងស្តេចប្រដាល់របស់ហ្វីលីពិន នឹងមានការជជែកពីការលើកស្ទួយគុនខ្មែរ ក្រោមការជួយជ្រោមជ្រែងពីលោក ម៉ានី ផាកគីអៅ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង