ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្តេចប្រដាល់ Pacquiao និងភរិយា ទស្សនាសារមន្ទីរជាតិ

69

ភ្នំពេញ៖លោក ម៉ានី ផាកគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់ និងជាអតីតសមាជិកព្រឹទ្ធសភានៃប្រទេសហ្វីលីពីន និងភរិយារបស់លោក កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញចូល ទស្សនាសារមន្ទីរជាតិ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីសិល្បៈសម្បត្តិវប្បធម៌របស់កម្ពុជា ដែលបានរក្សាទុកនៅក្នុងសារមន្ទីរជាតិ។

សូមបញ្ជាក់ថា លោក ម៉ានី ផាកគីអាវ បានអញ្ជើញមកដល់កម្ពុជា និងបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមាន៧មករា កាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះផងដែរ។

Manny Pacquiao ធ្លាប់បានអញ្ជើញទស្សនកិច្ចនៅប្រទេសកម្ពុជាម្ដងមកហើយ កំឡុងអមដំណើរទស្សនកិច្ចផ្លូវការរបស់លោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ៕

អត្ថបទដែលជាប់ទាក់ទង