ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីចេញសេចក្តីណែនាំ​ ស្តីពី​ ការចូលរួមកាន់ទុក្ខព្រះបរមសព​ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី​ កិត្តិឧទ្ទេសបណ្ឌិត​ ទេវ​ វង្ស​ នៅថ្ងៃទី០៣ ខែមិថុនា ជាថ្ងៃកាន់ទុក្ខផ្លូវការ

145

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីណែនាំ​ ស្តីពី​ ការចូលរួមកាន់ទុក្ខព្រះបរមសព​ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី​ កិត្តិឧទ្ទេសបណ្ឌិត​ ទេវ​ វង្ស​ សម្តេចព្រះសង្ឃរាជ​ នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមសារាចរណែនាំលេខ ០៣ សរណន ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការចូលរួមកាន់ទុក្ខព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេច ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ជាថ្ងៃកាន់ទុក្ខផ្លូវការ លើកទី២។

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំស្តីពីការចូលរួមកាន់ទុក្ខព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០១ មិថុនានេះបានឱ្យដឹងថា

ចំពោះមុខ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងរៀបចំព្រះរាជពិធីបុណ្យ ថ្វាយព្រះបរមស់ព សម្ដេចព្រះមហាសង្ឃរាជ ឱ្យស្របតាមប្រពៃណីជាតិ សក្តិសមនឹងព្រះកិត្តិយស និងព្រះគុណូបការៈ ដ៏ធំធេងបំផុតរបស់សម្តេច ដែលបានបូជាថ្វាយចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖

១- គ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីអអង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ រោងចក្រ សហគ្រាស ក្រុមហ៊ុន គ្រឹះស្ថានសិក្សា វត្តអារាម មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ ត្រូវបង្ហូតទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ មួយភាគបីនៃដងពីលើចុះមកក្រោម ដើម្បីចូលរួម កាន់ទុក្ខ លើកទី២ រយៈពេល ០១ថ្ងៃ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។

២-គ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរព័ត៌មានរាជធានីភ្នំពេញ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយដល់ស្ថានីយវិទ្យុ និងទូរទស្សន៍ទាំងអស់ ឱ្យផ្អាកសកម្មភាពសម្ដែង និងផ្អាកការចាក់ផ្សាយនូវ ទស្សនីយភាពផ្សេងៗដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង