ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល អនុម័តជាឯកឆន្ទដាក់ចេញ នូវ គោលនយោបាយជាតិ បញ្ចប់ អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ដើម្បីកម្ពុជាគ្មានអេដស៍

33

ភ្នំពេញ៖ឯកឧត្ដមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបញ្ជាក់ថា ក្នុង ដំណើរឆ្ពោះទៅបញ្ចប់អេដស៍ ដែលជាគ្រោះគម្រាមកំហែងដល់សុខភាពសាធារណៈ រាជ រដ្ឋាភិបាល កម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ជាពិសេសនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្តេច មហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុម័ត ជា ឯកច្ឆន្ទ ដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដើម្បីកម្ពុជាគ្មានអេដស៍។

ការថ្លែងរបស់លោកទេសរដ្ឋមន្ត្រី អៀង មូលី យ៉ាងដូច្នេះ គឺ ក្នុង ឱកាស បើក កិច្ច ប្រជុំ ពេញ អង្គ អាជ្ញាធរ ជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹក ថ្ងៃ ទី ១១ ខែមិថុនា ឆ្នាំ២០២៤ នេះ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន
លេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្តទាំង២៥ អង្គការអន្តរជាតិ និងអង្គការសង្គមស៊ីវិល មានចំនួនសរុបប្រមាណ ១៧០រូប។ ឯកឧត្ដមទេសរដ្ឋមន្រី្ត អៀង មូលី ក៏សូម ថ្លែង នូវ ការ កោត សរសើរដ៏ស្មោះ ជូនចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងការខិតខំប្រឹងប្រែង និង កិច្ច សហការ ជាមួយ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីជំរុញ និងចូលរួមអនុវត្តសេចក្តីជូន ដំណឹង លេខ ២១៣ សជណ.សស ចុះថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា រហូតបាន ទទួល លទ្ធផល ជា ផ្លែផ្កាគួរជាទីពេញចិត្ត។

ឯកឧត្ដមទេសរដ្ឋមន្រី្ត អៀង មូលី បានសង្កត់ធ្ងន់ថា គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាព កម្ម វិធី អេដស៍ សម្រាប់ ឆ្នាំ២០២៣-២០២៨ បានបញ្ជាក់នូវការប្តេជ្ញាចិត្ត ផ្នែកនយោបាយ យ៉ាង មុត មាំ បន្ថែម ទៀត របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបន្ត បេសកកម្ម ដ៏ ថ្លៃថ្លា ពី រាជ រដ្ឋាភិបាល នីតិកាលមុនៗ ក្រោមការដឹកនាំដ៏ឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបន្តអភិវឌ្ឍន៍មូលធនមនុស្ស និងការលើកម្ពស់សុខភាព និងសុខមាលភាពប្រជាជន សម ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។

គោលនយោបាយជាតិបញ្ចប់អេដស៍ និង ចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ បានត្រូវរៀបចំ ឡើង ជា ឧបករណ៍ ដ៏ មុត ស្រួច ក្នុង ការជំរុញការចូលរួមការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ជា លក្ខណៈ ពហុវិស័យ ទាំង នៅថ្នាក់ជាតិ និងទាំងនៅថ្នាក់ក្រោមជាតិ ដោយឈរលើសសរស្តម្ភទាំងបីគឺ ទី១) ភាព ជា អ្នកដឹកនាំ ឬភាពជាម្ចាស់, ២)ភាពជាដៃគូ និង៣) ការវិនិយោគ រួមជាមួយគោលការណ៍បីមួយគឺ៖ យុទ្ធសាស្ត្រ ឬក្របខ័ណ្ឌផែនការសកម្មភាពតែមួយ, ស្ថាប័នសម្របសម្រួលតែមួយ និង ប្រព័ន្ធ តាមដាន និងវាយតម្លៃតែមួយ។ លើសពីនេះ គោលនយោបាយជាតិក៏បានចង្អុលទិស ក្នុង ការ រៀបចំ ផែនការយុទ្ធសាស្ត្រជាតិ ទូលំទូលាយ និងពហុវិស័យលុបបំបាត់ជំងឺអេដស៍ ដើម្បី ធានា នូវ ការ ឆ្លើយ តបមួយឱ្យបានសមស្របទៅ នឹងសេចក្តីត្រូវ ការ ជាអា ទិភាព ក្នុង ចំណោម ក្រុម គោលដៅ រួមជាមួយនឹងការប្រើប្រាស់ធនធានប្រកប ដោយប្រសិទ្ធផល និង ប្រសិទ្ធ ភាព ឈា ន ទៅ សម្រេច បាន នូវគោលដៅតាមកាលកំណត់។

ឯកឧត្ដមទេសរដ្ឋមន្ត្រី អៀង មូលី បានជម្រាបជូនអង្គពិធីទាំងមូលជ្រាបថា យោង តាម គម្រោង ផែនការ សកម្មភាពឆ្នាំ២០២៤ កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ធ្វើ ឡើង ដើម្បីពិនិត្យមើលរួមគ្នានូវវឌ្ឍនភាព សមិទ្ធផល ប្រសិទ្ធភាព ឬបញ្ហាប្រឈម ក្នុង ការ ប្រយុទ្ធ នឹង ជំងឺ អេដស៍ សម្រាប់រយៈពេល៦ខែដើមឆ្នាំ២០២៤។
តាមរបៀបវារៈ កិច្ចប្រជុំយើង នឹង មាន បទ បង្ហាញ ចំនួនពីរ រួមមាន៖
ទី១.បទបង្ហាញសេចក្តីព្រាងស្តីពីវឌ្ឍនភាព នៃការអនុវត្តសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គលើកទី២ ឆ្នាំ២០២៣ បង្ហាញជូនដោយលោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
ទី២.បទបង្ហាញស្តីពីគោលនយោបាយជាតិលុបបំបាត់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ បង្ហាញជូនដោយលោកវេជ្ជបណ្ឌិត ទា ផលា អនុប្រធាន អាជ្ញាធរ ជាតិ ប្រយុទ្ធនឹងជំងឺអេដស៍។ បន្ទាប់មកយើងនឹងមានការពិភាក្សារួមគ្នា និងដាក់ចេញ នូវ សេចក្តី សម្រេច ចិត្ត កិច្ចប្រជុំពេញអង្គ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ឆ្នាំ២០២៤ផងដែរ។

អង្គប្រជុំទាំងមូល បានធ្វើការគោរពអបអរសាទរ រួមជាមួយនូវការថ្លែងនូវអំណរគុណ ប្រកបដោយកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។

ជាមួយគ្នានេះ អង្គប្រជុំក៏បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរចំពោះគ្រប់ស្ថាប័នទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការ ឬស្ថាប័នអន្តរជាតិ អង្គការសង្គមស៊ីវិល បណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងបណ្តាញក្រុមប្រជាជនគន្លឹះ ដែលបានប្រឹងប្រែងបន្តចូលរួមការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាក ដែលកំពុងកើតមានឡើងយ៉ាងណាក៏ដោយ។

បន្ទាប់ពីការពិភាក្សាផ្លាស់ប្តូរយោបល់ដ៏ទូលំទូលាយមក កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ឆ្នាំ២០២៤ បានដាក់ចេញនូវការសម្រេចចិត្តដូចតទៅ៖
ទី១
. ចូលរួមអនុវត្តឱ្យបានជោគជ័យ នូវគោលនយោបាយជាតិបញ្ចប់អេដស៍អេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា និងចីរភាពកម្មវិធី
ទី២
. ជំរុញទីស្តីការគណៈរដ្ឋមន្ត្រី និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍សម្របសម្រួល ការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ឱ្យមានប្រសិទ្ធភាពខ្ពស់។
ទី៣. ជំរុញក្រសួងមហាផ្ទៃឱ្យណែនាំសម្របសម្រួលរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ នៅរាជធានី ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់ ឱ្យបានជោគជ័យ។
ទី៤
. ជំរុញក្រសួងអធិការកិច្ចចូលរួមធ្វើអធិការកិច្ច តាមតួនាទីក្នុងការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ នេះឱ្យសម្រេចតាមគោលដៅដែលបានកំណត់៕

អត្ថបទដែលជាប់ទាក់ទង