ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តការពារកិត្តិនាមព្រែកជីកហ្វូណនតេជោ លើទំព័រសារព័ត៌មាន «The Straits Times»

42

ភ្នំពេញ៖ឯកឧត្ដមឧបនាយករដ្ឋ មន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសរសេរអត្ថបទមួយ ទៅ កាន់សារព័ត៌មាន «The Straits Times» ការពារគុណតម្លៃ និងកិត្តិនាម របស់ ព្រែកជីកហ្វូណនតេជោផងដែរ។

អត្ថបទរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឆ្លើយតបទៅនឹងការផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានបារាំង AFP។ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ សារព័ត៌មាន AFP បានផ្សាយអត្ថបទមួយពាក់ព័ន្ធនឹងព្រែកជីកហ្វូណនតេជោ ដោយដាក់ចំណងជើងថា «កម្ពុជា នឹងចាប់ផ្តើមការដ្ឋានគម្រោងព្រែកជីកដែលមានភាពចម្រូងចម្រាសនៅខែសីហា»។

អត្ថបទដែលបានផ្ញើទៅកាន់ «The Straits Times»ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចាត់ទុកការផ្សាយនេះ មានអត្ថន័យចោទប្រកាន់មិនត្រឹមត្រូវអំពីគោលបំណង និងផលប៉ះ ពាល់ បរិស្ថាននៃគម្រោងព្រែកជីកហ្វូណនតេជោ ហើយមិនបានលើកឡើង ពី ផលប្រយោជន៍ ដ៏ធំ ធេង ដែលគម្រោងនេះនឹងនាំមកជូនប្រជាជន សេដ្ឋកិច្ច បរិស្ថានរបស់កម្ពុជា និងលើសពីនេះ ទៀត ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បន្តអត្ថាធិប្បាយនៅក្នុងអត្ថបទទៀតថា គម្រោងព្រែកជីកហ្វូណន តេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយមហិច្ឆិតា ក្នុងគោលបំណងលើកកំពស់សមត្ថភាព ដឹកជញ្ជូន និងឯករាជ្យភាពសេដ្ឋកិច្ចរបស់កម្ពុជា។ គម្រោងនេះត្រូវបានរចនាឡើងសម្រាប់បម្រើ ឱ្យការប្រើប្រាស់របស់ប្រជាជនទូទៅ និងគ្មានគោលបំណង ឬផែនការសម្រាប់ការប្រើប្រាស់របស់នាវាយោធានោះទេ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចថា យោងតាមមាត្រាទី៥៣ នៃរដ្ឋធម្មនុញ្ញព្រះរាជា ណា ចក្រកម្ពុជា ការតាំងមូលដ្ឋានយោធាបរទេសនៅក្នុងទឹកដីរបស់ប្រទេសកម្ពុជា ត្រូវបានហាម ឃាត់ ជាដាច់ខាត ដែលនេះអាចធានាបានថាព្រែកជីក នឹងមិនត្រូវបាន
ប្រើប្រាស់សម្រាប់បម្រើដល់គោលបំណងយោធានោះទេ។

សម្រាប់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានយ៉ាងលម្អិត ដោយមានការចូលរួមពីអ្នកជំនាញ អន្តរ ជាតិ ចំនួន៤៨នាក់ ធានាបានថាគម្រោងព្រែកជីកនេះ នឹងមិនមានផលប៉ះពាល់ទៅ លើទន្លេ មេ គង្គឡើយ។

ម៉ូដែលធារាសាស្រ្តបានព្យាករណ៍ថា ការប៉ះពាល់ទៅលើរំហូរទឹកទន្លេមេគង្គមានត្រឹមតែ ០,០៦ភាគរយប៉ុណ្ណោះ នៅក្នុងរដូវប្រាំង និងមិនមានផលប៉ះពាល់សោះឡើយនៅក្នុងរដូវវស្សា។

គម្រោងនេះនឹងបង្កើតឱ្យមានជម្រកសត្វថ្មីៗ ហើយការពារការជ្រៀតចូលនូវទឹកប្រៃ ដែលផ្តល់នូវ ការ ការពារដល់ជីវចម្រុះនៅដីសណ្តទន្លេមេគង្គ។

ជាមួយនឹងការតភ្ជាប់ដោយផ្ទាល់តាមរយៈផ្លូវទឹក រវាងទីក្រុងភ្នំពេញនិងសមុទ្រខេត្តកែប ព្រែក ជីក នេះ នឹងលើកកម្ពស់ប្រសិទ្ធិភាពពាណិជ្ជកម្មរបស់កម្ពុជា បង្កើតការងារ ជំរុញការអភិវឌ្ឍរោងចក្រ ឧស្សា ហកម្ម ជំរុញទេសចរណ៍ ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធារាសាស្រ្ត និងទាក់ទាញការ វិនិ យោគដោយផ្ទាល់ពីបរទេស។ ផលប្រយោជន៍ទាំងនេះនឹងធ្វើឱ្យទិដ្ឋភាពសេដ្ឋកិច្ចកម្ពុជាមានការផ្លាស់ប្តូរ ប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលភស្ដុភារកម្មដ៏សំខាន់នៅក្នុងតំបន់៕

អត្ថបទដែលជាប់ទាក់ទង