ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីសិង្ហបុរី មើលឃើញថាធនធានមនុស្សវ័យក្មេងរបស់កម្ពុជា នឹងក្លាយជាកម្លាំងចលករជំរុញការអភិវឌ្ឍរបស់កម្ពុជា

30

សិង្ហបុរី៖លោក ថាមេន ស្ហ្យានមូហ្គារ៉ាត់ណាម (Tharman Shanmugaratnam) ប្រធានាធិបតីប្រទេសសិង្ហបុរី បានមើលឃើញថាធនធានមនុស្សវ័យក្មេង និងការបណ្តុះ បណ្តាលវិជ្ជាជីវៈ នឹងក្លាយជាកម្លាំងចលករប្រកបដោយសក្តានុពលជំរុញការអភិវឌ្ឍរបស់ កម្ពុជា។

លោកប្រធានាធិបតីសិង្ហបុរី បានគូសរំលេចបែបនេះក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ លោកប្រធានាធិបតី បានស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីលើកដំបូងក្នុងនាមជានាយករដ្ឋមន្រ្តី។

លោកប្រធានាធិបតី បានសម្ដែងការវាយតម្លៃខ្ពស់លើទំនាក់ទំនង ដ៏ល្អរវាងសិង្ហបុរី-កម្ពុជា លើគ្រប់វិស័យ ដែលរួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ បណ្ដុះបណ្ដាល និង ការអភិវឌ្ឍធនធានមនុស្ស។ លោកប្រធានាធិបតីសង្ឃឹមថា ប្រទេសទាំងពីរនឹងធ្វើការ ជាមួយគ្នាយ៉ាងជិតស្និទ្ធ ហើយឈានទៅរកកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ សម្រាប់ ប្រជាជាតិទាំងពីរ។

បន្ថែមពីលើនេះ លោកប្រធានាធិបតី បានបង្ហាញនូវសុទិដ្ឋិនិយមថា សក្ដានុពលនៃធន ធាន មនុស្សវ័យក្មេង និងវឌ្ឍនភាពរីកចម្រើននៃការបណ្ដុះ បណ្ដាលជំនាញ វិជ្ជាជីវៈ នៅ កម្ពុជា នឹងក្លាយជាកម្លាំងចលករទាក់ទាញការវិនិយោគ និងការជំរុញការអភិវឌ្ឍ លើគ្រប់ វិស័យ ជាពិសេសលើវិស័យថាមពល ឧស្សាហកម្ម កម្មន្តសាល និងវិស័យសក្ដា នុពល ផ្សេងៗទៀត។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរ គុណ ចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកប្រធានាធិបតី រដ្ឋាភិបាល និងប្រជាជន សិង្ហបុរី។

សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនឹងមានកិច្ចសហប្រតិបត្តិការកាន់ តែ ច្រើន ជាពិសេសនៅក្នុងឆ្នាំ២០២៥ ប្រទេសទាំងពីរនឹងរៀបចំខួបលើកទី៦០ឆ្នាំ នៃទំនាក់ ទំនង ការទូតកម្ពុជា-សិង្ហបុរី ហើយប្រទេសទាំងពីរនឹងស្វែងរកកិច្ចសហប្រតិបត្តិការស្តីពី ការអភិវឌ្ឍលើគ្រប់ទំនាក់ទំនង ដូចជាទំនាក់ទំនងធុរកិច្ច វិស័យឯកជន រដ្ឋាភិបាល និង សន្តិសុខ និងទិដ្ឋភាពលើវិស័យផ្សេងទៀត។

សម្តេចធិបតី និងលោកប្រធានាធិបតី ក៏បានពិភាក្សាអំពីយន្តការ និងក្របខណ្ឌ គោល នយោ បាយនានាសម្រាប់កិច្ចការពារដល់បរិស្ថាន ជាពិសេសការទប់ទល់នឹង ការប្រែ ប្រួល អាកាសធាតុ ដើម្បីធានាបានភាពធន់របស់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដោយផ្តោតលើការ ពង្រីកការប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលអាចឈានដល់ការសម្រេចបាន នូវ បណ្តាញ អគ្គិសនីអាស៊ាន (ASEAN Power Grid)។

ក្នុងយន្តការនៃកិច្ចសហ ប្រតិបត្តិការលើវិស័យវិនិយោគ និងពាណិជ្ជកម្ម សម្តេចធិបតី បាន គូសបញ្ជាក់ថា ប្រទេសទាំងពីរនឹងខិតខំពង្រឹកបន្ថែមទំហំវិនិយោគ និងពាណិជ្ជកម្ម ក៏ដូច ជាការជំរុញវិស័យទេសចរណ៍ឱ្យកាន់តែមានភាពល្អប្រសើរ។ ក្រៅពីនេះ ប្រទេសទាំងពីរ នឹង បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ ហិរញ្ញវត្ថុ និងធនាគារ និងបច្ចេកវិទ្យា។

សម្តេចធិបតី និងលោកប្រធានាធិបតី ក៏បានឯកភាពគ្នាលើកទឹកចិត្តដល់ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធនៃរដ្ឋាភិបាលទាំងពីរក្នុងការបន្តកិច្ចពិភាក្សាគ្នា ដើម្បីកំណត់ជាក់ លាក់ លើកិច្ច សហ ប្រតិបត្តិការលើវិស័យកសិកម្ម ពាណិជ្ជកម្ម វិនិយោគ និងវិស័យផ្សេងៗផងដែរ។

សម្តេចធិបតី និងលោកប្រធានាធិបតី មានសុទិដ្ឋិនិយមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា និងសិង្ហបុរី នឹងបន្តមានការអភិវឌ្ឍកាន់ តែល្អប្រសើរ ថែមទៀត ហើយទំនាក់ទំនងនេះ ជាកត្តាកំណត់សម្រាប់ កិច្ច សហប្រតិ បត្តិ ការ និងការទទួលបាននូវវិបុលភាពនៅពេលអនាគតរវាងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង