ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ សៅ សុខា សង្ឃឹមថា ស្មារតីដឹងគុណដំណើរឆ្ពោះទៅការរំដោះជាតិ របស់សម្តេចតេជោ នឹងស្ថិតក្នុងក្រៅអៅបេះដូងខ្មែរគ្រប់រូបជាអមតៈ

52

ត្បូងឃ្មុំ៖ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាថ្ងៃដែលសមមិត្ត ហ៊ុន សែន និងយុទ្ធមិត្តដ៏ ស្ម័គ្រស្មោះចំនួន៤រូបផ្សេងទៀត រួមមាន សមមិត្ត នុច ថន, ញឹក ហួន, សាន សាញ់ និង វ៉ា ប៉ោអៀន បានយកជីវិតធ្វើដើមទុនដើរជ្រែកស្បៃរាត្រីខ្មៅងងឹតចាកចេញពីទីបញ្ជា ការ ដ្ឋាននៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ស្វះស្វែងរក កិច្ចគាំទ្រ ដើម្បីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ស្រោចស្រង់ជាតិ និងអាយុ ជីវិ ត ប្រជាពលរដ្ឋខ្មែរ។

ដំណើរតស៊ូរំដោះជាតិក្រោមទម្ងន់សម្ពាធផ្លូវចិត្តដ៏សែនលំបាកគ្មានអ្វីគណនាព្រោះឃ្លាតភរិយា និងកូនជាទីស្រឡាញ់ក្នុងផ្ទៃទើប៥ខែ របស់សមមិត្ត ហ៊ុន សែន បុព្វហេតុដ៏ចម្បង គឺ ការ ស្រោចស្រង់ជាតិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ដែលកំពុងរងការសម្លាប់យ៉ាង ព្រៃ ផ្សៃ បំផុត ពីសំណាក់បនប្រល័យពូជសាសន៍ ប៉ុល ពត។ ផ្តើមចេញពីដំណើរតស៊ូឥតរួញរា ហ៊ាន ពលីទាំងជីវិត កាលពី៤៧ឆ្នាំ មុន នោះហើយ នាំឱ្យជាតិ និងជីវិតប្រជាពលរដ្ឋ ខ្មែរ ទាំង មូលត្រូវបានស្រោចស្រង់ចេញពីឋាននរកភ្នែកស្រស់នៃរបបប្រល័យពូជាសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងឈានទៅបិទបញ្ចប់ភ្លើងសង្គ្រាម និងការបង្រួប បង្រួមជាតិ ទាំង ស្រុងនៅថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨។

ផ្តើមចេញពីការធ្វើពលីកម្មកាលពី៤៧ឆ្នាំមុននោះហើយ ដែលនាំឱ្យជាតិកម្ពុជាមាន ឱកាស កសាង និងអភិវឌ្ឍន៍ឱ្យរុងរឿង ទទួលបានពន្លឺរស្មីចិញ្ចែងចិញ្ចាញប្រៀបដូចព្រះ ចន្ទ ពេញ បូណ៌ មីនាពេលបច្ចុប្បន្ន។ ជាពិសេសជួយឱ្យជីវិតប្រជាពលរដ្ឋមាន ស្នាមញញឹម ស្រស់ ស្រាយ ប្រៀបដូចបុប្ផាត្រូវទឹកសន្សើមនាពេលព្រឹកព្រលឹម។

ក្នុងពិធីប្រគល់ពានរង្វាន់ម្ចាស់ជ័យលាភីតែងកំណាព្យ ចម្រៀង និងគូររូបពាក់ព័ន្ធប្រវត្តិ នៃ ដំណើរ រំដោះជាតិនាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅតំបន់ប្រវត្តិសាស្ត្រយោធា តេជោ កោះថ្មអ៉ិច១៦ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពល ខេមរ ភូ មិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់ទុកការតស៊ូរបស់ សម្តេច តេជោ ហ៊ុន សែន និងយុទ្ធមិត្តកាលពី៥៧ឆ្នាំមុននោះ គឺជាវីរភាពដ៏អង់អាច ក្លា ហាន និងជាគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាននោះឡើយសម្រាប់ជាតិ និង ប្រជា ជនកម្ពុជា។

ដើម្បីជាការចង់ចាំ និងគោរពដឹងគុណដល់ដំណើរតស៊ូរំដោះជាតិរបស់សម្តេចតេជោ និង យុទ្ធមិត្តកាលពី៤៧ឆ្នាំមុននោះ នាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំ កសាង នូវ សមិទ្ធផលជាច្រើនលើទឹកដីដែលជាស្លាកស្នាមប្រវត្តិនៃការតស៊ូនេះ នៅតំបន់ព្រំដែន កម្ពុជា និងវៀតណាម ក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ការសាងសង់នូវសមិទ្ធផលលើទឹកដីប្រវត្តិដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និង យុទ្ធ មិត្តនេះ មិនត្រឹមតែជាការរលឹកដល់គុណបំណាច់មហាសាលប៉ុណ្ណោះទេ តែក៏ជាការ ចង់ក្រង និងបន្សល់នូវទឹកតាំងជាប្រវត្តិសាស្ត្រសម្រាប់កូនខ្មែរគ្រប់ជំនាន់ឱ្យបានដឹងឮ និង ចង ចាំពីប្រវត្តិរឿងរ៉ាវខ្លោចផ្សាររបស់កម្ពុជា ព្រមទាំងដំណើរតស៊ូរបស់សម្តេចតេជោ យុទ្ធ មិត្ត និងអ្នកស្នេហាជាតិជាច្រើនរូបទៀត ក្នុងបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។

នាយឧត្តមសេនីយ៍ សៅ សុខា ចាត់ទុកដំណើរតស៊ូរំដោះជាតិនេះ គឺជារឿងរ៉ាវប្រវត្តិ សាស្ត្រដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់ជាតិកម្ពុជា។ នាយឧត្តមសេនីយរំពឹងទុកថា រឿងរ៉ាវប្រវត្តិសាស្ត្រមួយនេះ នឹងបន្តដក់ជាប់ក្នុងបេះដូងខ្មែរគ្រប់ស្រទាប់វណ្ណៈជារៀង រហូត។

នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងដូច្នេះ «ខ្ញុំសង្ឃឹមជឿជាក់ថា ស្មារតីការដឹងគុណដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នឹងដក់ជាប់នៅក្នុងទឹកចិត្តរបស់ឯកឧត្តម លោកជំទាវ អស់លោកលោកស្រី។ ដក់ជាប់នៅក្នុងបេះដូងរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាពិសេសបំផុតប្អូនៗ ក្មួយៗ ចៅៗជាយុវជន ឬសព្វថ្ងៃនេះនៅជាវ័យជំទង់ ជាកុមារ រួមទាំងមនុស្សមិនទាន់កើតផង។ ខ្ញុំនៅមានជំនឿថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នឹងមានជារៀងរហូតសម្រាប់ព្រះរាជាណាចក្រកម្ពុជា»

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គឺជារយៈពេលគម្រប់៤៧ឆ្នាំហើយ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤) ដែលយុទ្ធជន ហ៊ុន សែន ក្នុងវ័យ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេង បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុត លាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ ឆ្លងកាត់ព្រំដែនទាំង គ្រោះ ថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត។

កាលពីឆ្នាំ២០១៧ ដែលជាខួប ៤០ឆ្នាំនៃការចេញតស៊ូរំដោះប្រទេសជាតិនេះ សម្តេច តេជោ ហ៊ុន សែន រួមនឹងយុទ្ធមិត្តដែលនៅមានជីវិត បានធ្វើដំណើរទៅចុះទៅកាន់គ្រប់ ចំណុច ក្នុងដំណាក់កាលតស៊ូនោះ ដើម្បីរំលឹកនូវអនុស្សាវរីយ៍ដ៏សែនជូរចត់នោះ។ គ្រប់ ចំណុចដែលសម្តេចបានឆ្លងកាត់ កន្លែងដែលធ្វើឱ្យសម្តេចរំលឹកឡើងវិញ ហើយក្តុកក្តួល បង្ហូរទឹកភ្នែកអត់ដាច់នោះ គឺនៅត្រង់ចំណុចឆ្លងកាត់ព្រំដែនក្រោមដើមទ្រយឹង។

ត្រង់ដើមទ្រយឹងនេះ កាលពីឆ្នាំ១៩៧៧ មុនបន្តដំណើរទៅមុខសម្តេចតេជោ ហ៊ុន សែន បានបែរមុខមើលមុខទឹកដីកម្ពុជា ហើយក៏បានបង្ហាញអារម្មណ៍ នឹកដល់ឧត្តមភរិយា និងកូនក្នុងផ្ទៃ៥ខែដោយមិនដឹងថា ការព្រាត់ពេលនោះនឹងត្រូវបានជួបគ្នាវិញ ឬយ៉ាង ណា? ជាពិសេសនឹកអាណោចអាធ័ម ដល់ជោគវាសនាដ៏កម្សត់របស់ខ្លួន ដែលត្រូវព្រាត់ ពីឪពុកម្តាយក្នុងអាយុ ១៣ឆ្នាំ ព្រោះតែដើម្បីការសិក្សា លុះដល់អាយុ ២៥ឆ្នាំត្រូវឃ្លាត ឆ្ងាយពីទឹកដី ឃ្លាត់ឆ្ងាញពីមនុស្សស្រឡាញ់ស្មើជីវិត ព្រោះតែជាតិ និងប្រជាជន។

ផ្តើមចេញពីការលះបង់ដ៏ធំធេងរបស់យុទ្ធជន ហ៊ុន សែន និងយុទ្ធមិត្តកាលពី ៤៥ឆ្នាំមុន នោះ ដែលជាបុព្វហេតុដ៏ធំធេងបំផុតក្នុងការនាំជាតិ និងប្រជាជនកម្ពុជាឱ្យទទួល បានពន្លឺ នៃភាពរីកចម្រើន និងស្រស់បំព្រងដូចពេលបច្ចុប្បន្ន។

មានសំណួរជាច្រើនបានចោទសួរថា បើគ្មានការលះបង់ទាំងអស់នោះទេ តើជាតិ និង ប្រជា ជនកម្ពុជា នឹងត្រូវទៅជាយ៉ាងណា ហើយអាចនឹងទទួលបានការរស់រៀន មានសិទ្ធិ សេរី ដូចពេលបច្ចុប្បន្នដែរឬទេ បើលើពិភពលោកនាពេលនោះទាំងអង្គការ សហប្រជា ជាតិ និងអាមេរិកផងបានគាំទ្ររបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត ហើយមើលមិន ឃើញ ពីទង្វើសម្លាប់រង្គាលដ៏ព្រៃផ្សៃរបស់ពួកគេ?

ក្រុមអ្នកប្រវត្តិសាស្ត្រខ្មែរបានមើលឃើញ ប្រសិនបើគ្មានការចាប់ផ្តើមចេញតស៊ូរបស់ សម្តេច តេជោ ហ៊ុន សែន និងឥស្សរជនខ្មែរស្នេហាជាតិ នាំគ្នាងើបប៉ះបោររំដោះជាតិឡើង ទេនោះ ជាតិ និងប្រជាជនកម្ពុជា គ្មានឱកាសរួចផុតពីរបបដ៏ប្រល័យរបស់ ប៉ុល ពត នោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង