ក្រុមបាល់ទាត់យុវជនអាយុក្រោម១៦ឆ្នាំចេញ ដំណើរទៅឥណ្ឌូនេស៊ី
ភ្នំពេញ៖ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីប្រកួតពានរង្វាន់ ASEAN U16 Boys’ Championship 2024។
ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ។
កម្ពុជាស្ថិតនៅក្នុងពូលជាមួយមីយ់ានម៉ា វៀតណាម និងប្រ៊ុយណេ។យោងតាមកម្មវិធី
ប្រកួតកម្ពុជាត្រូវជួបប្រកួតដំបូងជាមួយក្រុមមីយ៉ាន់ម៉ានៅថ្ងៃទី២២មិថុនា។បន្ទាប់មកកម្ពុជា
ត្រូវជួបប្រកួតជាមួយក្រុមវៀតណាមនៅថ្ងៃទី២៥មិថុនានិងប្រកួតជាមួយប្រ៊ុយណេថ្ងៃទី២៨
មិថុនា។
សម្រាប់បេសកកម្មមួយនេះសង្ឃឹមថាក្រុមយុវជនវ័យក្មេងអាយុក្រោម១៦ឆ្នាំរបស់កម្ពុ
ជានឹងឆ្លងផុតវគ្គជម្រុះក្នុងពូលដើម្បីឡើងទៅលេងវគ្គបន្ត។សម្រាប់ពូលនេះវៀតណាមគឺជា
ឧបសគ្គធំសម្រាប់កម្ពុជា ចំពោះមីយ៉ាន់ម៉ាក៏ជាក្រុមដែលរឹងមាំដែរចំពោះប្រ៊ុយណាជាក្រុម
ដែលកំពុងតែអភិវឌ្ឍន៍ខ្លួននាពេលចុងក្រោយនេះ៕