ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

U16កម្ពុជាសម្លឹងឃើញកៅអីវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្របន្ទាប់ពីស្មើជាមួយវៀតណាមយប់ម៉ិញនេះ

34

ភ្នំពេញ៖វៀតណាមដែលកម្ពុជាចាត់ទុកថាជាឧបសគ្គមួយនោះពេលនេះកម្ពុជាបានលេងស្មើគ្នា១ទល់១នាយប់ថ្ងៃទី២៥មិថុនាក្នុងព្រឹត្តិការណ៍ASEAN U16 Boy’s Championship) នៅប្រទេសឥណ្ឌូនេស៊ី។

  កម្ពុជាពេលនេះមាន៤ពិន្ទុក្នុងដៃហើយបន្ទាប់ពីលេងឈ្នះមីយ៉ាន់ម៉ា២ទល់១និងលេងស្មើជាមួយវៀតណាមយប់ម៉ិញនេះ។ពេលនេះកម្ពុជាឈរលេខ២ក្នុងពូលក្នុងខណៈដែលវៀតណាមឈរនៅលំដាប់លេខ១ដោយមាន៤ពិន្ទុដូចគ្នា។

  ជំនួបដ៏ជក់ចិត្តនាយប់ម៉ិញនេះ ក្រុម U16 វៀតណាម បានបើកការនាំមុខ ១គ្រាប់មុន ដែលធ្វើសម្រេចដោយកីឡាករNguyenViet Longនៅនាទី៥៧បន្ទាប់ពីក្រុមទាំងពីរបានរក្សា

លទ្ធផល ០ទល់០ នៅតង់ទី១ ។ ប៉ុន្ដែក្រោយការនាំមុខ មិនទាន់បាន ៥នាទីស្រួលបួលផង ក្រុមវ័យជំទង់កម្ពុជាក៏វាយបកតាមស្មើវិញតាមរយៈការការប្រើក្បាលបញ្ជូនបាល់បញ្ចូលទីយ៉ាងល្អរបស់កីឡាករ ផាន វីរៈ នៅនាទី៦២ ។

ទោះបីក្រុមទាំងពីរបានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំងស្របពេលក្រុមជម្រើស

ជាតិ U16 កម្ពុជា បានបង្កើតឱកាសក្នុងតំបន់គ្រោះថ្នាក់របស់វៀតណាមកាន់តែច្រើន តែមិនមានក្រុមណាអាចស្វែងរកគ្រាប់បាល់បន្ថែមបានទៀតឡើយដោយរក្សាលទ្ធផល១ទល់១ រហូតដល់ចប់ការប្រកួតពេញម៉ោងតែម្ដង ។

  ការប្រកួតក្នុងពូលនេះកម្ពុជានៅសល់មួយប្រកួតទៀតគឺជំនួបជាមួយក្រុមបាតតារាងប្រ៊ុយណានាថ្ងៃទី២៨មិថុនា៕

អត្ថបទដែលជាប់ទាក់ទង