រថយន្ត ឡិចស៊ីស LM300hបុករថយន្ត ព្រូសខ្ទាតបុកម៉ូតូ Filino មួយគ្រឿងទៀតតាមបណ្ដោយផ្លូវ៣៦០ កែង១០៥ សង្កាត់បឹងកេងកងទី៣
ភ្នំពេញ៖បុរសម្នាក់បេីករថយន្ត ឡិចស៊ីស LM300h ពាក់ស្លាកលេខកម្ពុជា SRUN.LY9 បុករថយន្ត ព្រូស ពាក់ស្លាកលេខភ្នំពេញ 2BY-2031 ខ្ទាតបុកម៉ូតូ Filino ពាក់ស្លាកលេខភ្នំពេញ 1BY-9771 ហេីយបន្តបុករថយន្ត ឡិចស៊ីស RX300 ពាក់ស្លាកលេខភ្នំពេញ 2AW-7188 បណ្ដាលរងការខូចខាត ហេតុការណ៍ស្ថិតតាមបណ្ដោយផ្លូវ៣៦០ កែង១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ វេលាម៉ោង១២៖៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ៕