ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យូដូបានមេដាយប្រាក់១គ្រឿងពី ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន

27

  ភ្នំពេញ៖ពេលនេះកម្ពុជាប្រជែងបានមេដាយប្រាក់១គ្រឿងពីព្រឹត្តិការណ៍ប្រកួតកីឡា

សាកលវិទ្យាល័យអាស៊ានលើកទី២១(21st ASEAN University Games)ដែលធ្វើនៅទីក្រុង

Surabaya&Malang)ប្រទេសឥណ្ឌូនេស៊ី។

កីឡាការិនីយូដូកម្ពុជាកែវវ៉ាន់ឌឿនទទួលបានមេដាយប្រាក់១គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១ (21st ASEAN University Games) ក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម បន្ទាប់ពីចាញ់កីឡាការិនីយូដូឥណ្ឌូនេស៊ីនៅវគ្គផ្តាច់ព្រ័ត្រ។

លោក ម៉ារ វង្សវិបុល ជាគ្រូបង្វឹកបានប្រាប់តាមសារអេឡិចត្រូនិកពីឥណ្ឌូនេស៊ីមកថា កីឡាការិនីយូដូកម្ពុជាកែវវ៉ាន់ឌឿនបានយកឈ្នះកីឡាការិនីម៉ាឡេស៊ីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយលោកសប្បាយចិត្តខ្លាំងណាស់ ដោយសារការប្រកួតកីឡា SEA GAME 2023 កីឡាការិនីយូដូកម្ពុជាបានចាញ់កីឡាការិនីនេះបែរជាការការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១ (21st ASEAN University Games) ឈ្នះកីឡាការិនីម៉ាឡេស៊ី។

សម្រាបព្រឹត្តិការណ៍នេះប្រទេសកម្ពុជាបានបញ្ជូនប្រតិភូសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាចំនួន៤៥រូបព្រមទាំងកីឡាករកីឡាការិនីចំនួន៦ប្រភេទកីឡាទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១ (21st ASEAN University Games) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅ Surabaya & Malang ប្រទេស ឥណ្ឌូណេស៊ី៕

អត្ថបទដែលជាប់ទាក់ទង