រថយន្ដ HYUNDAI ដឹកទំនិញបេីកបុកម៉ូតូ HONDA CUP បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងបុរសម្នាក់ទៀតរងរបួសធ្ងន់
ភ្នំពេញ៖បុរសម្នាក់បេីករថយន្ដ HYUNDAI ដឹកទំនិញ ពាក់ស្លាកលេខ កំពត 3A-0146 បេីកបុកម៉ូតូ HONDA CUP ពាក់ស្លាកលេខ តាកែវ 1F-2952 បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងបុរសម្នាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។ សមត្ថកិច្ចឱ្យដឹងថា៖ហេតុការណ៍នេះស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ វេលាម៉ោង៩យប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកវាស់វែងយករថយន្ដ និងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ រួចបានប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕