ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមលី ធុជ៖ ជប៉ុន នៅតែបន្ដ កិច្ចសហប្រតិបត្តិការក្នុងសកម្មភាពមីន និងមនុស្សធម៌ នៅកម្ពុជា

37

ភ្នំពេញ៖  ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១អាជ្ញាធរ បានបញ្ជាក់ថា៖ ជប៉ុននៅតែបន្ដកិច្ចសហមប្រតិបត្តិការក្នុងសកម្មភាពមីន និងមនុស្សធម៌នៅកម្ពុជា

   ឯកឧត្ដមលី ធុជ បានបញ្ជាក់បែបនេះ ខណៈ ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ សមត្ថភាពជប៉ុនប្រចាំកម្ពុជាក្នុង ចូលជួបពិភាក្សាការងារ នៅរសៀលថ្ងៃទី០១ខែកក្កដា ឆ្នាំ២០២៤ នៅស្នាក់ការអាជ្ញាធរមីនកម្ពុជា ។

     ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណជូនដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនវិញផងដែរ ដែលបានចូលរួមគាំទ្រយ៉ាងសកម្មនិងផ្តល់កិច្ចសហប្រ តិបត្តិការដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាអស់រយៈពេលជាង៣០ឆ្នាំ ដែលកម្ពុជាបានចាត់ទុកជប៉ុន គឺជាដៃគូដ៏លេចធ្លោនិងយូរអង្វែងមួយ។ ឯកឧត្តមបានបញ្ជាក់បន្តថា ការចូលរួមរបស់ជប៉ុន ពិតជាបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ផ្តល់ដីសុវត្ថិភាពកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងលើកកម្ពស់វិស័យកសិកម្មជាដើម។

       ក្នុងនាមកម្ពុជាជាប្រធាន អនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ក៏បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលបានផ្តល់ការគាំទ្រដល់វិស័យសកម្មភាពមីនសកលនិងគាំទ្រដល់បណ្តាប្រទេសនានា ដែលមានតម្រូវ ការក្នុងវិស័យសកម្មភាពមីន។ ជាមួយគ្នានោះកម្ពុជាសូម គាំទ្រភាពជាប្រធានរបស់ប្រទេសជប៉ុននៃកិច្ចប្រជុំរដ្ឋភាគីអនុសញ្ញាអូតាវ៉ាលើកទី២២ ឆ្នាំ២០២៥ខាងមុខ។

     នៅក្នុងឱកាសនោះ ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាក្រៅពីបានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ។ ឯកឧត្តមUeno Atsushi ក៏បានថ្លែងឱ្យដឹងថា លោកជំទាវរដ្ឋមន្រ្តីការបរទេសជប៉ុន និងប្រធានស្ថាប័នJMAS នឹងអញ្ជើញធ្វើទស្សនកិច្ច ផ្លូវការនៅប្រទេសកម្ពុជា នៅក្នុងខែកក្កដាឆ្នាំ២០២៤នេះ។ ដោយក្នុងដំណើរទស្សនកិច្ចនោះប្រធានស្ថាប័នJMASនឹងចូលជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិតលី ធុជ ផងដែរ៕

       ដោយ   សំរិត

អត្ថបទដែលជាប់ទាក់ទង