ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមឃ្លាំង ហួត ត្រូវបានដំឡើងជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សប្រជាជនរាជធានី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ

45

ភ្នំពេញឯកឧត្ដមឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ត្រូវបានគណបក្សប្រជាជនកម្ពុជា ដំឡើងជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សប្រជាជនរាជធានី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ចុះហេត្ថលេខាដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ។

សេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែល ទទួលបាននៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា «សម្រេចដំឡើងឯកឧត្តម ឃ្លាំង ហួត ជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្ស ប្រជាជនរាជធានី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ»

ឯកឧត្ដម ឃ្លាំង ហួត ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខណ្ឌជ្រោយចង្វារ ដែលមានឯកឧត្ដមប្រាក់ សុខុន អនុប្រធានព្រឹទ្ធសភា ជាប្រធានក្រុមការងារ៕

អត្ថបទដែលជាប់ទាក់ទង