លោក ហោ ណាំបូរ៉ា កូនប្រុសលោក ហោ ណាំហុង ទទួលមរណភាពដោយរោគាពាធ ក្នុងវ័យ៦៤ឆ្នាំ
ភ្នំពេញ៖លោក ហោ ណាំបូរ៉ា កូនប្រុសបង្កើតរបស់ឯកឧត្ដមហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានទទួលមរណភាពនៅវេលាម៉ោង ១១៖១១នាទីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ ដោយរោគាពាធ ក្នុងជន្មាយុ ៦៤ឆ្នាំ។
លោក ហោ ណាំបូរ៉ា គឺជាអតីតឯកអគ្គរាជទូតរបស់កម្ពុជា នៅតាមបណ្តាប្រទេសមួយចំនួន។ ប្រទេសចុងក្រោយដែលលោកបំពេញការងារជាឯកអគ្គរាជទូត គឺនៅប្រទេសឥណ្ឌូនេស៊ី ហើយចប់អាណត្តិនៅខែមីនា ឆ្នាំ២០២០៕