ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ជាម ច័ន្ទសោភ័ណ្ឌ ត្រូវបានប្រកាសតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ជំនួសឯកឧត្ដម វ៉ី សំណាង

70

កំពង់ស្ពឺ៖កាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្ដមហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ, ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងឯកឧត្ដមសោម សឿន សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានគណៈចាត់តាំងគណៈកម្មាធិការកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ។

ពិធីនេះមានការអញ្ជើញចូលរួមពីក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ លោក លោកស្រី គណៈកម្មាធិការខេត្ត ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រមាណ៦០០នាក់ នៅសាលប្រជុំក្នុងមន្ទីរគណបក្សខេត្ត។

ជាកិច្ចចាប់ផ្តើម ឯកឧត្ដម វុី សំណាង បានធ្វើការស្វាគមន៍ និងថ្លែងរាយការណ៍អំពីសមិទ្ធផលនានាដែលខេត្តកំពង់ស្ពឺទទួលបានជូនអង្គពិធីទាំងមូល។ នាឱកាសនោះ តាមរយៈការអានសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ដោយឯកឧត្ដម សោម សឿន រួចមកឯកឧត្ដម ជាម ច័ន្ទសោភ័ណ្ឌ ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ជំនួសឯកឧត្ដម វុី សំណាង ដែលត្រូវផ្ទេរទៅជាប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ។ បន្ទាប់ពីនោះ ឯកឧត្ដម ជាម ច័ន្ទសោភ័ណ្ឌ ប្រធានគណៈកម្មាធិការ គណបក្សខេត្តកំពង់ស្ពឺ (តែងតាំងថ្មី) ក៏បានឡើងថ្លែងនូវចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តផងដែរ។

ថ្លែងទៅកាន់អង្គពិធីឯកឧត្ដមហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្ដម វ៉ី សំណាង ដែលតែងតែរួមសហការគ្នាបានយ៉ាងល្អ ជាមួយក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តគ្រប់ថ្នាក់ សម្រេចបាននូវសមិទ្ធផល និងស្នាដៃជាច្រើនសម្រាប់ខេត្តកំពង់ស្ពឺ ជាពិសេសបានជួយឲ្យគណបក្សប្រជាជនកម្ពុជាទទួលជ័យជម្នះលើការបោះឆ្នោតជាបន្តបន្ទាប់ទាំងការបោះឆ្នោតសកល និងបោះឆ្នោតអសកលនាពេលកន្លងមក។

ជាមួយគ្នានេះ ឯកឧត្ដមហ៊ុន ម៉ានី ក៏បានសម្តែងការស្វាគមន៍ និងអបអរសាទរ ចំពោះឯកឧត្ដម ជាម ច័ន្ទសោភ័ណ ដែលត្រូវបានទទួលស្គាល់ជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺថ្មីផងដែរ។

អត្ថបទដែលជាប់ទាក់ទង