ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពេលនេះកម្ពុជាដណ្ដើមបានមេដាយ៥គ្រឿង ពីការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកលើកទី២១

28

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១(21st ASEAN

University Games)ដែលកំពុងតែប្រព្រឹត្តិទៅនៅប្រទេសឥណ្ឌូនេស៊ីនោះកម្ពុជាដណ្ដើមបាន

មេដាយចំនួន៥គ្រឿងហើយ។

  ក្នុងចំណោមមេដាយទាំង៥គ្រឿងនោះមានមេដាយមាស១គ្រឿងមេដាយប្រាក់២គ្រឿងនិងមេដាយសំរិទ្ធចំនួន២គ្រឿង។

ដោយឡែកកីឡាការិនីតេក្វាន់ដូ WT (World Taekwondo)កម្ពុជា ឈឿង អាលីហ្សាទើប ដណ្តើមបានមេដាយបា្រក់១គ្រឿងលើប្រភេទទម្ងន់ក្រោម៥៧គីឡូក្រាមបន្ទាប់ពីចាញ់កីឡាការិនីតេក្វាន់ដូ WTម្ចាស់ផ្ទះឥណ្ឌូណេស៊ី ។

លោក ឆយយ៉ុងសុកជាគ្រូបង្វឹកជម្រើសជាតិកម្ពុជាបានប្រាប់ពីប្រទេសឥណ្ឌូណេស៊ីថា កីឡាការិនីតេក្វាន់ដូ WT កម្ពុជា ឈឿង អាលីហ្សា បានចាញ់កីឡាការិនីម្ចាស់ផ្ទះឥណ្ឌូណេស៊ី Maheswari Megawati នៅវគ្គផ្តាច់ព្រ័ត្រ ចំណែកកីឡាការិនីតេក្វាន់ដូ WT ថៃ Chaichana Areya ទទួលបានមេដាយសំរឹទ្ធ។

គួរបញ្ជាក់ថា កម្ពុជាបានបញ្ជូនប្រតិភូសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាចំនួន ៤៥នាក់ លើ៦ប្រភេទកីឡាទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ នៅ Surabaya & Malang ប្រទេស ឥណ្ឌូណេស៊ី។

ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានមានគោលបំណងលើកកម្ពស់សាមគ្គីភាពនិស្សិតសាកលវិទ្យាល័យអាស៊ានតាមរយៈការលេងកីឡា។ ផ្តល់ឱកាសដល់កីឡាករកីឡាការិនី ដែលជានិស្សិតកំពុងសិក្សាដើម្បីកំណត់ជំនាញទេពកោសល្យផ្នែកកីឡារបស់ពួកគេនៅក្នុងតំបន់អាស៊ាន និងផ្តល់ឱកាសដល់កីឡាករ កីឡាការិនី និស្សិតសាកលវិទ្យាល័យ ដើម្បីធ្វើអន្តរកម្ម និងចូលរួមក្នុងការផ្លាស់ប្តូរវប្បធម៌ប្រពៃណីប្រទេសក្នុងអាស៊ាន៕

អត្ថបទដែលជាប់ទាក់ទង