ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បួងសួងសុំសេចក្ដីសុខជូនប្រទេសជាតិ នៅប្រាសាទភ្នំដា ខេត្ដតាកែវ

52

  តាកែវ ៖សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន  ជូនដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៅប្រាសាទភ្នំដា ស្ថិតក្នុងស្រុកអង្គរបុរី ខេត្តតាកែវ នារសៀល ថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។

     នៅក្នុងពិធីនោះផងដែរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន  ក៏បានបួងសួងថ្វាយព្រះពរជ័យ ប្រគេនពរ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាក បាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងលោកជំទាវបណ្ឌិតពេជ ច័ន្ទមុនី ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកាមន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋខ្មែរ​ សូមឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។ ជាពិសេសសូមឱ្យប្រទេសជាតិរួចផុតពី ជំងឺដង្កាត់ គ្រោះកាចចង្រៃ ចៀសផុតពី គ្រោះរាំងស្ងួត និងសម្បូរណ៍ភ្ញៀវទេសចរណ៍ សម្បូរណ៍អ្នកវិនិយោគ សម្បូរណ៍ភោគផល និង សម្បូរណ៍សប្បាយជានិច្ចនិរន្ត៕. ដោយ  សំរិត

អត្ថបទដែលជាប់ទាក់ទង