ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ៖ ឆ្កែ និង មនុស្ស

51

ភ្នំបេញ៖តាមពិតទៅមិនចង់ជាលើកយករឿងសត្វឆ្កែមកប្រៀបធៀបជាមួយមនុស្សឡើយតែ

សព្វថ្ងៃនេះមានមនុស្សខ្លះអន់ជាងសត្វឆ្កែទៅទៀត។

  ឥឡូវយើងបបួលគ្នាវិភាគមើល។ឆ្កែខាំតែមនុស្សចម្លែកប៉ុណ្ណោះឯចំណែកមនុស្សវិញ

ចូលចិត្តតែខាំមនុស្សដែលជិតស្និទ្ធ។

  ឆ្កែខាំតែមនុស្សប្លែកមុខដើម្បីការពារម្ចាស់តែមនុស្សចូលចិត្តខាំមនុស្សដែលជិតស្និទ្ធ

ដើម្បីតែផលប្រយោជន៍។

  ឆ្កែខាំគ្នាយូរៗយើងឃើញម្ដងតែមនុស្សខាំគឡ្នាយើងឃើញស្ទើរតឬរាល់ថ្ងៃ។យើងឲ្យ

ចំណីឆ្កែ៣ថ្ងៃវានឹងចងចាំយើង៣ឆ្នាំតែបើយើងចិញ្ចឹមមនុស្ស៣ឆ្នាំគេអាចបំភ្លេចយើងក្នុងរយៈ

ពេលតែ៣ថ្ងៃប៉ុណ្ណោះ។

  ចំណុចខុសគ្នារវាងឆ្កែនិងមនុស្សគឺឆ្កែនៅតែជាឆ្កែដដែលតែចំពោះមនុស្សមិនប្រាកដ

ថាជាមនុស្សរហូតនោះទេ។

  សម្រាប់មនុស្សដែលមានសីលធម៌បើគេចង់ដៀលនរណាម្នាក់ថាជាឆ្កែនោះគេមិនចាំ

បាច់ទៅស្រែកឲ្យអ្នកនោះថាជាឆ្កែឡើយគេគ្រាន់តែចំពកថាអ្នកឯងមិនមែនជាមនុស្សទេ ឬក៏

ថាអ្នកឯងបាត់បង់សភាពជាមនុស្សអ្ននោះនឹងដឹងខ្លួនថាគេកំពុងតែដៀលខ្លួនថាជាឆ្កែបាត់ទៅ

ហើយ៕

អត្ថបទដែលជាប់ទាក់ទង