ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល ច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធរចនាបថ នៅអាកាសយានដ្ឋានសៀមរាបអង្គរថ្មី

43

ភ្នំពេញ៖រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោល នូវការផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងចរនាបថ របស់អាកាសយានដ្ឋានសៀមរាបអង្គរថ្មី។

ការចេញមកច្រានចោលនេះ ធ្វើឡើងបន្ទាប់ពីអ្នកលេងបណ្តាញសង្គម ជាពិសេសបណ្តាញ TikTok លើកឡើងពីរឿងអបិយជំនឿមួយ ដែលនិយាយពីការៀបចំរចនាបថ នៅព្រលានយន្តហោះសៀមរាបអង្គរថ្មី មានការខុសឆ្គង ទើបគ្មានភ្ញៀវទេសចរមកលេងសៀមរាប។

ឯកឧត្ដម ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរស៊ីវិល បានឱ្យដឹងនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះថា រចនាបថដែលអ្នកលេងបណ្តាញសង្គមលើកឡើងនោះ មិនមែននៅអាកាសយានដ្ឋានសៀមរាបអង្គរថ្មីនោះទេ។

លោកបញ្ជាក់ថា «រូបភាពដែលគេបង្ហោះនោះ ជារូបភាពរចនាបថនៅអាកាសយានដ្ឋានសៀមរាបចាស់ដែលបានដំណើរការជាង២០ឆ្នាំ មកហើយ ហើយសម្រួលក្នុងការទទួលអ្នកដំណើរជាតិ និងអន្តរជាតិបានរាប់សិបលាននាក់កន្លងមក (បានបិទដំណើរការ តាំងតែពីចុងឆ្នាំ២០២៣មកមកម្លេះ) រីឯអាកាសយានដ្ឋានសៀមរាបអង្គរថ្មី ពុំមានរចនាបថបែបនេះឡើយ នេះជាព័ត៌មិនពិត សូមកុំចែកចាយបន្ត»

អត្ថបទដែលជាប់ទាក់ទង