បុរសជាប្តីខឹងប្រពន្ធសាហាយ កាប់ឱ្យរងរបួសធ្ងន់ ហើយសំរេចចិត្ត ចងកសំលាប់ខ្លួនតាមក្រោយ
កំពង់ស្ពឺ៖ប្តីខឹងប្រពន្ធសាហាយកាប់ឱ្យរងរបួសធ្ងន់ ហើយសំរេចចិត្ត ចងកសំលាប់ខ្លួនតាមក្រោយ កាលពីម៉ោង១១និង១០នាទីយប់ ថ្ងៃទី07 ខែកក្កដា ឆ្នាំ2024 មានករណីហឹង្សារក្នុងគ្រួសារ ដោយបុរសជាប្តី បានយកកាំបិត កាប់ទៅលើប្រពន្ធ បណ្តាលអោយរងរបួសធ្ងន់ ហើយត្រូវសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ។
ចំណែកបុរសជាប្តីសំរេចចិត្តធ្វើអត្តឃាតដោយចងកសំលាប់ខ្លួនតាមក្រោយ បណ្តាលអោយស្លាប់ នៅភូមិត្រពាំងវែង ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមសាច់ញាតិ បានអោយដឹងថា ÷ប្រពន្ធដែលត្រូវប្តីកាប់ គឺគាត់មានសាហាយស្មន់ ជាមួយអ្នកជាប់សាច់ឈាម ដែលត្រូវជាពូ បង្កើតរបស់ប្តី ជាច្រើនឆ្នាំមកហើយ ហើយប្តីក៍បានណែនាំ អោយបញ្ឈប់ទង្វើរបែបនេះ ម្តងហើយ ម្តងទៀត តែភាគីខាងប្រពន្ធមិនព្រមស្តាប់ បណ្តាលអោយបុរសជាប្តីធ្លាក់ខ្លួនរីងគិតខ្លី ក៍សំរេចចិត្តទាញកាំបិត កាប់ប្រពន្ធ ហើយចងកសំលាប់ខ្លួនតែម្តង៕