ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖អភិបាលខេត្តកំពង់ធំថ្មីត្រូវបន្តយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឆាប់រហ័ស

51

កំពង់ធំ៖ ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីស សុខា បានផ្តាំផ្ញើថា អភិបាលខេត្តកំពង់ធំថ្មី ត្រូវបន្តដឹកនាំមន្ត្រីរាជការ កងកម្លាំង យកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឆាប់រហ័ស ត្រូវខិតខំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរបន្ថែមទៀត។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងបែបនេះក្នុងពិធីប្រកាសឯកឧត្តម  នួន ផារ័តចូលកាន់មុខតំណែងជាអភិបាលខេត្តកំពង់ធំថ្មី ជំនួស ឯកឧត្ដម ងួន រតនៈ កាលពីរសៀលថ្ងៃទី០៨ ខែកក្កដា ២០២៤ ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ៖អភិបាលកិច្ចល្អ និងការធ្វើទំនើបកម្មរដ្ឋបាល ជាកត្តាសំខាន់ ដើម្បីដឹកនាំអនុវត្តន៍ការងារឱ្យឆាប់រហ័ស ប្រកបដោយតម្លាភាព ស្អាតស្អំ ស្របតាមសម័យបច្ចេកវិទ្យា របៀបរៀបរយសង្គមឱ្យបានល្អប្រសើរ។

ក្នុងឱកាសនោះដែរឯកឧត្តម នួន ផារ័ត្នអភិបាលខេត្តកំពង់ធំដែលទើប្រកាសចូលកាន់តំណែងថ្មីបាន ប្តេជ្ញាចិត្តថា នឹងខិតខំការពារឱ្យខាងតែបាននូវគុណតម្លៃ សន្តិភាព និងស្ថិរភាពនយោបាយ ខិតខំអនុវត្តឱ្យបានម៉ឺងម៉ាត់នូវ រដ្ឋធម្មនុញ្ញ ច្បាប់ លិខិត បទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់អភិវឌ្ឍន៍លើវិស័យនានាក្នុងខេត្ត ជាពិសេសការរៀបចំកែលម្អសោភ័ណភាពទីក្រុង និងទីប្រជុំជន ដើម្បីប្រែក្លាយជាទីក្រុងពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ ដែលមានគុណភាពបរិស្ថានល្អ។

គួរបញ្ជាក់ថា៖ឯកឧត្តម នួនផារ័ត្ន អតីតអភិបាលរងរាជធានីភ្នំពេញត្រូវបានផ្ទេរនិងតែងតាំងមុខតំណែងជាអភិបាលខេត្តកំពង់ធំថ្មីជំនួស ឯកឧត្តម ងួនរតនៈ ដែលត្រូវបានផ្ទេភារ:កិច្ចតែងតាំងមុខតំណែងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕

អត្ថបទដែលជាប់ទាក់ទង