ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ដឹកនាំកងកំលាំងដោយផ្ទាល់ទាំងយប់ជួយស្វែងរកក្មេងស្រី៣នាក់បាត់ខ្លួនរហូតរកឃើញ

77

កណ្ដាល៖ក្រោយទទួលបានព័ត៌មានករណីបាត់ក្មេងស្រី ៣នាក់បងប្អូនភ្លាមៗ នោះកាលពីយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអញ្ជើញដឹកនាំកំលាំងដោយផ្ទាល់ក្នុងនោះមានលោកឧត្តមសេនីយ៍ទោស្នងការខេត្ត លោកមេបញ្ជាការកងកម្លាំងដែលពាក់ព័ន្ទ អាជ្ញាធរមួយចំនួនក្នុងខេត្ត រួមជាមួយបងប្អូនប្រជាពលរដ្ឋ សហការគ្នាស្វែងរកសពក្មេងស្រីលង់ទឹក រហូតបានរកឃើញនៅម៉ោង ១០ និង៣០នាទីយប់ ។

      ទោះមានហេតុការអ្វីកើតឡើងក្នុងខេត្តគេតែងឃើញមានវត្តមានឯកឧត្តម គួច ចំរើន គ្រប់ពេលវេលា គ្រប់កាលៈទេសៈគាត់បានរួមសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ។

      សមត្ថកិច្ចបានឱ្យដឹងថា៖មុនពេលកើតហេតុបើយោងតាមការរៀបរាប់របស់ម្តាយជនរងគ្រោះបានឲ្យដឹងថា៖ ជនរងគ្រោះទាំង៣នាក់ បានចេញពីផ្ទះនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៨:៣០នាទីព្រឹក  តាមកាមេរ៉ាសុវត្ថិភាព មានឃើញក្មេងរងគ្រោះចំនួន៣នាក់បានដើរចេញពីក្នុងបុរីរណបសុភមង្គល ឆ្ពោះមកលេងទឹកបឹងទឹកជោរនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លុះដល់ម៉ោងបាយថ្ងៃត្រង់មិនឃើញក្មេងទាំង៣នាក់នោះមកហូបបាយដូចសព្វដង ក្រុមគ្រួសារក៏ស្វែងរករហូតមកដល់ទីតាំងបឹងខាងលើ ក៏ឃើញសម្ភារ:របស់ពួកក្មេងៗនៅមាត់បឹងទឹកជោរ តែមិនឃើញក្មេងៗទេសង្ស័យថាក្មេងៗលង់ទឹកតែម្តង។

ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារស.ពក្មួយស្រី និង សូមឲ្យវិញ្ញាណក្ខន្ធក្មួយស្រីទាំង៣ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង