ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមគួច ចំរើន ជួបបង្ហាញមុខ ផងបើកកិច្ចប្រជុំត្រួតពិនិត្យការងារនៅរដ្ឋបាលស្រុកកៀនស្វាយជំរុញការងារផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យល្អ

39

កណ្ដាល៖ក្រោយពេលប្រកាសតែងតាំងជាអភិបាលខេត្តកណ្ដាលរួចមកនាពីព្រឹកថ្ងៃទី៩ខែកក្កដា ឆ្នាំ២០២៤នេះឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជួបសំណេះសំណាលផងបង្ហាញមុខផងនិងបើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្រ្ដី និង អង្គភាពពាក់ព័ន្ធចំណុះអោយរដ្ឋបាលស្រុកកៀនស្វាយ នៅសាលាស្រុកគៀនស្វាយ។

    ការដែលឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្ដី និង អង្គភាពពាក់ព័ន្ធចំណុះអោយរដ្ឋបាលស្រុកកៀនស្វាយ ខាងលើនេះដើម្បីស្វែងយល់ពីដំណើរការ បំពេញការងាររដ្ឋបាល និងជំរុញបន្ថែមទៀតលើការផ្ដល់សេវាជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកកៀនស្វាយអោយបានល្អប្រសើរហើយល៉ឿនរហ័សជាងមុន៕

        

អត្ថបទដែលជាប់ទាក់ទង