ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍Davis Cup 2024នៃពូលBសម្រាប់ក្រុម៤

43

ភ្នំពេញ៖នេះជាប្រវត្តិសាស្រ្តមួយដែលកម្ពុជាបានទទួលសិទ្ធធ្វោះជាម្ចាស់ផ្ទះនៃព្រឹត្តិកាណ៍ Davis Cup 2024នៃពូលBសម្រាប់ក្រុម៤។

យោងតាមលទ្ធផលនៃការចាប់ឆ្នោតបែងចែកពូល នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ម្សិលម៉ិញនេះ ពូល A រូមមានប្រទេសកៀហ្ស៊ីស៊ីស្ថាន ស្រីលង្កា អារ៉ាប់រួម និងកាតា ខណៈពូល B មានម្ចាស់ផ្ទះកម្ពុជា គុយវ៉ែត អ៊ីរ៉ាក់ និងមីយ៉ាន់ម៉ា។

អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាលោក ទេព រិទ្ធិវិទ្ធ មានប្រសាសន៍ថាក្នុងនាមជាម្ចាស់ផ្ទះ ជាប្រវត្តិសាស្ត្រដំបូង យើងពិតជាមានក្តីរីករាយ និងមោទនភាពណាស់ សម្រាប់ការប្រកួតជាមួយនឹង៣ប្រភេទផ្សេងទៀត ដែលក្នុងពូល B ជាមួយកម្ពុជាយើង។ យើងមានសង្ឃឹម សម្រាប់ការប្រកួតក្នុងពូលBនេះ ប៉ុន្តែសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាមិនដែលមើលស្រាលចំពោះក្រុមប្រទេសណា ដែលយើងប្រយុទ្ធជាមួយគ្នានោះទេ ដោយយើងដាក់គោលដៅការប្រកួតឱ្យបានម៉ឺងម៉ាត់បំផុត ហើយយើងយល់ឃើញថា ប្រទេសទាំងអស់សុទ្ធតែជាប្រទេសខ្លាំងៗទាំងអស់។

សម្រាប់ការប្រកួតបើកឆាក ក្រុមកម្ពុជានឹងត្រូវប៉ះក្រុមអ៊ីរ៉ាក់ នាថ្ងៃទី១០កក្កដានេះ ដែលជាក្រុមមួយខ្លាំង ដែលកីឡាកររបស់ប្រទេសនេះខិតខំហ្វឹកហាត់នៅប្រទេសរបស់គាត់ និងនៅសហរដ្ឋអាមេរិក។

  ជាមួយគ្នានេះ លោក ទេព រិទ្ធិវិទ្ធ មានប្រសាសន៍ទៀតថា យើងពិតជាមានក្តីរំភើបខ្លាំងណាស់ បើមានទស្សនិកជនកម្ពុជាមកចូលរួមទស្សនាគាំទ្រលើកទឹកចិត្តដល់ការប្រកួតនេះ ជាពិសេសគាំទ្រដល់ក្រុមជម្រើសជាតិកម្ពុជា។ «ទស្សនិកជនប្រៀបដូចជាកីឡាករម្នាក់ទៀតមកជួយទើបជាមួយយើង ពេលយើងប្រកួតជាមួយគូប្រជែង។ ដូច្នេះខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមគាំទ្រ នៅទីលានវាយកូនបាល់នៃពហុកីឡដ្ឋានជាតិមរតកតេជោឱ្យបានច្រើនកុះករ រយៈពេល៤ថ្ងៃ ពីថ្ងៃទី១០-១៣ ខែកក្កដា ឆ្នាំ២០២៤»។

នៅក្នុងប្រវត្តិសាស្ត្រ កម្ពុជាមិនធ្លាប់ទទួលរៀបចំធ្វើម្ចាស់ផ្ទះ Davis Cup នេះទេ ដូច្នេះហើយលោកអគ្គលេខាធិការសូមប្រជាពលរដ្ឋចូលរួមទស្សនាគាំទ្រ ដោយមិនមានការលក់សំបុត្រនោះឡើយ។ បន្ថែមពីលើនេះ ក៏មានការលើកទឹកចិត្តដល់អ្នកគាទ្រ តាមរយៈការចាប់ឆ្នោតផ្សងសំណាងជារៀងរាល់ថ្ងៃ ជាពិសេសថ្ងៃបិទបញ្ចប់ព្រឹត្តិការណ៍មានរង្វាន់ធំ ម៉ូតូ១គ្រឿងទៀតផង។

លោកបន្តថាយើងនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីផ្តល់កិត្តិយស និងមោទកភាពសម្រាប់កម្ពុជាយើង។ ចំពោះក្រុមគុយវ៉ែត ក៏ជាក្រុមមួយខ្លាំងដែរ ដែលភាគច្រើនកីឡាកររបស់គាត់មកពីសហរដ្ឋអាមេរិក។ លោកបានសង្កត់ធ្ងន់យ៉ាងដូច្នេះ ហើយជារួមលោកក៏បានមើលឃើញថា ដៃគូប្រកួតរបស់កម្ពុជា គឺក្រុមប្រទេសទាំងអស់ សុទ្ធតែជាឧបសគ្គសម្រាប់ក្រុមកម្ពុជា ហើយបើយើងមើលតាមឯកសារ ក្រុមវាយកូនបាល់មីយ៉ាន់ម៉ាថាជាប្រទេសខ្សោយ ប៉ុន្តែលោកបានពន្យល់ថា កីឡាករចំណាត់ថ្នាក់លេខ១ ឬលេខ២ កម្រិតអន្តរជាតិ ក៏ធ្លាប់បានប្រកួតចាញ់កីឡាករឈរនៅក្នុងលំដាប់ចំណាត់ថ្នាក់ ១៣២ ពិភពលោកផងដែរ ដោយសារការប្រកួត Davis Cup ជាការប្រកួតមួយពិសេសខ្លាំងណាស់៕

អត្ថបទដែលជាប់ទាក់ទង