ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ថ្នាក់ដឹកនាំវ័យក្មេងកម្ពុជា-ឡាវ-វៀតណាម ប្តេជ្ញាបន្តពង្រឹង និងពង្រីកនូវចំណងមិត្តភាពជាប្រពៃណីឱ្យកាន់តែខ្លាំងថែមទៀត

38

 ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះ បណ្តាលថ្នាក់ដឹកនាំវ័យក្មេងកម្ពុជា-ឡាវ-វៀតណាម នៅវិមាន ៧មករា នារសៀលថ្ងៃពុធ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័កព.ស.២៥៦៨ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ វិមាន ៧មករា ។

     សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសា សន៍លើកឡើងថា ឆ្លងកាត់តាមវគ្គបណ្តុះបណ្តាលរយៈពេល ១០ថ្ងៃនេះ សិក្ខាកាមបានយល់ដឹងកាន់តែច្បាស់ថែមទៀត អំពីលក្ខណៈពិសេសេជាប្រវត្តិសាស្ត្រមិន អាចខ្វះបាន អំពីទំនាក់ទំនងកម្ពុជា-ឡាវ-វៀតណាម នូវប្រពៃណី សាមគ្គី ភាព ភាពជាអ្នកជិតខាងល្អ និងការជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ ចាប់ តាំងពីបុព្វហេតុតស៊ូរំដោះជាតិឱ្យរួចផុតពីនឹមអាណានិគម និយម រហូតដណ្តើមបាន ឯករាជ្យ សេរីភាព និងកសាងអភិវឌ្ឍប្រទេសឱ្យមានសុខសន្តិភាព និងការរីកចម្រើនលើគ្រប់វិស័យរហូតដល់បច្ចុប្បន្ន។

       សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន  បានបន្តទៀតថា វគ្គបណ្តុះបណ្តាលនេះ បានក្លាយទៅជាយន្តការសម្រាប់បន្តបង្កើតអនុស្សាវរីយ៍ និងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធក្នុងស្រទាប់យុវជនជំនាន់ថ្មី ជាពិសេស ការសម្រេចឱ្យបាន នូវ «ប្រទេសបីគោលដៅទេសចរណ៍រួមតែមួយ» ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃប្រទេសនីមួយៗ ក្នុងស្មារតីសាមគ្គីភាព ភាពជាអ្នកជិតខាងល្អ បងប្អូនល្អ និងកិច្ចសហប្រតិបត្តិកាគ្រប់ជ្រុងជ្រោយ គង់វង្ស រឹងមាំយូរអង្វែង។  

       សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ យូរអង្វែងរវាង ប្រទសទាំង៣ វៀតណាម កម្ពុជា ឡាវ ស្រស់បំព្រង និងរឹងមាំជាអមតៈ៕

 ដោយ  សំរិត

អត្ថបទដែលជាប់ទាក់ទង