ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច ឃាត់ខ្លួន មនុស្សចំនួន៦នាក់ បញ្ជូនទៅតុលាការក្រោយផ្ទុះជម្លោះរវាងអ្នកលក់ដូរជិតគ្នា បង្កជាហិង្សា

51

ភ្នំពេញ ៖ មនុស្សប្រុសស្រី ចំនួន២ក្រុម ដែលជាអ្នកលក់ដូរនៅក្បែរគ្នា បានឈ្លោះប្រកែកពាក្យសំដី ឈានដល់ការប្រើប្រាស់ហិង្សាវាយគ្នាទៅវិញទៅមក ត្រូវបានសមត្ថកិច្ច ខណ្ឌឫស្សីកែវ ឃាត់ខ្លួន ចំនួន៦នាក់ បញ្ជូនទៅតុលាការ។ ហេតុការណ៍នៃករណីហិង្សានេះ កើតឡើងនៅយប់ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២៤ ចំណុចក្បែក្រសួងដែនដី ផ្លូវលេខ១០០៣ ក្រុមទី៦ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា ភាគីទី១ ៖ មាន ឈ្មោះ ហ៊ុន រស់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ (ឃាត់ខ្លួន) និងឈ្មោះ ថន ស្រី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរលក់ដូរ (ឃាត់ខ្លួន)។ អ្នកទាំងពីរនាក់ត្រូវជាប្ដីប្រពន្ធ មានទីលំនៅ ភូមិសែនសុខ៧ សង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ចំណែកភាគីម្ខាងទៀត រួមមាន ៖

១-ឈ្មោះ រ៉ន ផល ភេទស្រី អាយុ៣២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិព្រែកឫស ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល (ឃាត់ខ្លួន)។

២-ឈ្មោះ គ្រុយ ក្រូច អាយុ៤២ឆ្នាំ ពកសៀតផ្កាខាងឆ្វែង មុខរបរលក់ដូរ មានទីលំនៅ ភូមិព្រែកឫស ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល (ឃាត់ខ្លួន)។

៣-ឈ្មោះ ថន វិច្ឆិកា អាយុ៣៣ឆ្នាំ របួសរយះសាច់ចុងចិញ្ចើម ខាងឆ្វេង មុខរបរលក់ដូរ មានទីលំនៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (ឃាត់ខ្លួន) ។

៤-ឈ្មោះ ហ៊ុល កុសលសំណាង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្ដាល (ឃាត់ខ្លួន)។

សម្ភារៈដកហូត ៖ ១. ផាស្អាប់ ម៉ាក បាចា ពណ៍ក្រហម ផ្លាកលេខ បាត់ដំបង១AD-៧៥៩៨ ( របស់ឈ្មោះ ហ៊ុល កុសលសំណាង  ) ។

២. ម៉ូតូ Citi ១០០ ពណ៍ក្រហម ផ្លាកលេខភ្នំពេញ១BU-៩៩០១ សណ្ដោងរឺម៉ក ( របស់ឈ្មោះ ថន វិច្ឆិកា ) ។

៣. ម៉ូតូ Citi ១០០ ចាស់ គ្មានផ្លាកលេខ សណ្ដោរឺម៉កពណ៍ក្រហម ( របស់ឈ្មោះ ហ៊ុន រស់ ) ។

៤. ម៉ូតូHonda C១២៥ ពណ៍ខ្មៅ ផ្លាកលេខភ្នំពេញ១HC-៨៥៧៣ សណ្ដោងរឺម៉កពណ៍បៃតង ( របស់ឈ្មោះ គ្រុយ ក្រូច ) ។

សមត្ថកិច្ចមូលដ្ឋាន បានបន្តថា នៅថ្ងៃកើតហេតយ ឈ្មោះថន ស្រី បានឈ្លោះប្រកែកពាក្យសម្ដីរឿងកន្លែងលក់ដូរជាមួយឈ្មោះ រ៉ន ផល ដែលជាអ្នកលក់ដូរក្បែរគ្នា ហើយអ្នកទាំងពីបានវាយប្រតាយប្រតបគ្នាទៅវិញទៅមកក៏រអិលធ្លាក់ទឹកប្រឡាយឃើញដូច្នោះបក្យពួកទាំងសងខាងបានចូលទៅជួយវាយគ្នាទៅវិញទៅមកបន្ថែម បណ្ដាលអោយរងរបួសទាំងសងខាង ភ្លាមៗកម្លាំងសមត្ថកិច្ចយើងចុះជួយអន្តរាគមឃាត់បំបែកគ្នា និងបាននាំភាគីទាំងសងខាងមកប៉ុស្តិ៍តែម្ដង ។

សមត្ថក៨ច្ចបន្តទៀតថា៖បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ ត្រូវបានព្រះរាជអាជ្ញា ទី មុនិន្ទ សម្រេចបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង