ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ចស៊ីឡាត់ទៅចូលរួមប្រកួតជើងឯក អន្តរជាតិនៅឥណ្ឌូនេស៊ី

337

ភ្នំពេញ៖ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ ក្រុមកីឡាករ-កីឡាការិនីបញ្ចស៊ីឡាត់ចំនួន ២២ នាក់ដែលចេញដំណើរចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាករបញ្ចស៊ីឡាត់អន្តរជាតិឆ្នាំ២០២៤  នៅទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ីហើយ។

ការប្រកួតនេះចាប់ផ្ដើមពីថ្ងៃទី១២ដល់១៦ខែកក្កដាឆ្នាំ២០២៤។ព្រឹត្តិការណ៍នេះមានកីឡាករ-កីឡាការនី មកពី៧ប្រទេសដូចជា ប្រទេសឥណ្ឌូនេស៊ី កម្ពុជា សហរដ្ឋអាមេរិក សឹង្ហបុរី ម៉ាឡេស៊ី ព្រុយណេ និងប្រទេសថៃ 

លោកសេង ធារិនដែលជាប្រធានសហព័ន្ធមានប្រសាសន៍ថាសហព័ន្ធបានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី២២នាក់ ក្នុងនោះក្រុមអត្តពលិកមានចំនួន ១៥ សុទ្ធសឹងជាកីឡាករ-កីឡាការនីជាប់ជម្រើសជាតិទៅចូលរួមប្រកួតកីឡាការបញ្ចស៊ីឡាត់ អន្តរជាតិឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ។

ការប្រកួតខាងលើនេះគឺជាឪកាសល្អសម្រាប់កីឡាករកីឡាការិនីនិងគ្រូបង្វឹករបស់លោកទទួលបានបទពិសោធន៍បន្ថែមក្នុងការប្រកួតនេះដើម្បីវាស់ស្ទង់ពីកម្រិតបច្ចេកទេសរបស់ពួកគាត់ ឈានទៅសម្រចគោលដៅ និងចក្ខុវិស័យ ក្នុងការចូលរួមប្រកួត Asian Martial Arts and Indoor Games  លើកទី៦ ឆ្នាំ២០២៤ នៅប្រទេសថៃ នាថ្ងៃទី២២ ដល់២៩ ខែវិច្ឆិការ ឆ្នាំ២០២៤ខាងមុខនេះ  និងត្រៀមចូលរួមការប្រកួតកម្រិតពិភពលោកនៅ United Arab Emirate ក្នុងថ្ងៃទី១៨ ដល់ទី២២ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ ហើយអ្វីដែលសំខាន់ គឺលោកប្រុងប្រៀបខ្លួន ដើម្បីចូលរួមការប្រកួតSEA GAME 2025 លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ៕

អត្ថបទដែលជាប់ទាក់ទង