ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជូនដំណឹងពីការលើកពេលប្រឡងគ្រូបង្រៀន នៅបឋមសិក្សា សម្រាប់វេនទី១ និងវេនទី២

45

ភ្នំពេញ៖គណៈកម្មការរៀបចំការប្រឡងប្រជែង ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីជូនដំណឹងពីការលើកពេលប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា។

ក្នុងសេចក្ដីជូនដំណឹងដល់បេក្ខជនដែលត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សាដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា៖

* ចំពោះបេក្ខជនដែលត្រូវប្រឡងនាថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៤ សម្រាប់វេនទី១ និងវេនទី២ នឹងត្រូវលើកពេលប្រឡងទៅថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ វិញ ទៅតាមពេលវេលា និងមណ្ឌលប្រឡងដដែល។

* ចំពោះបេក្ខជនដែលត្រូវប្រឡងនាថ្ងៃទី១៤, ២០, ២១ ខែកក្កដា ឆ្នាំ២០២៤ គឺនៅរក្សាតាមពេលវេលា និងមណ្ឌលប្រឡងដដែល។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមលេខទូរស័ព្ទ៖ ០៨៦ ៣២៩ ៦៧៧, ០៧៨ ៧១៧ ២៨១, ០៨៩ ៣៧៧ ១៩១, ០៨៧ ៨៨៥ ០០០, ០៩៧ ៨៩៩ ២៨៧៧, ០៩៣ ៦៨៥ ០៨៦៕

អត្ថបទដែលជាប់ទាក់ទង