ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តហុីយ៉ាន់ដាយ ល្បឿនលឿនជ្រុលបុកនិងកិនបុរសម្នាក់កំពុងជិះម៉ូតូបណ្តាលអោយស្លាប់ភ្លាម

47

ភ្នំពេញ៖បុរសម្នាក់បើករថយន្តហុីយ៉ាន់ដាយ ពាក់ស្លាកលេខ តាកែវ 3A -1724 ក្នុងល្បឿនលឿនជ្រុលបុកនិងកិនបុរសម្នាក់កំពុងជិះម៉ូតូបណ្តាលអោយស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។

     សមត្ថិកច្ចឱ្យដឹងថា៖ករណីគ្រោះថ្នាក់ចរាចរនេះកើតឡើងវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ស្ថិតនៅតាមបណ្តោយផ្លូវ១០៤ ភូមិគយនយ សង្កាត់គយនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងទៀតថា ៖សពបុរសខាងលើមានឈ្មោះ ញូល ផានិត្យ អាយុ២៤ ឆ្នាំមានស្រុកកំណើត ភូមិព្រែកតាតូច ឃុំបឹងខ្យា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះវាស់វែងអូសយករថយន្តបង្កនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក ដើម្បីរង់ចាំដោះស្រាយនាពេលក្រោយ ចំណែកសព ត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់អោយសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង